loader

ឃាត់ខ្លួន៧០នាក់ក្នុងការបង្រ្កាបករណីបើកល្បែងស៊ីសងខុសច្បាប់នៅរាជធានីភ្នំពេញរយៈពីរថ្ងៃ

ភ្នំពេញ៖ ទំព័រហ្វេសប៊ុករបស់ស្នងការនគរបាលរាជធានីភ្នំពេញនៅថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០២២នេះ បានបញ្ចេញរបាយការណ៍ទាក់ទងការបង្រ្កាបល្បែងស៊ីសងខុសច្បាប់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញថា រយៈពេល ២ថ្ងៃគឺគិតត្រឹមថ្ងៃទី១៧ និងទី១៨ ខែកញ្ញាឆ្នាំ២០២២ សមត្ថកិច្ចបានបង្រ្កាបករណីល្បែងស៊ីសងខុសច្បាប់ចំនួន ៣៦ករណី។ ក្នុងការបង្រ្កាបទាំង៣៦ករណីនោះ សមត្ថកិច្ចឃាត់ខ្លួនបាន៧០នាក់ ក្នុងនោះមានស្រ្តីចំនួន ៣៥នាក់។ ក្នុងចំណោមអ្នកដែលបង្រ្កាបបានទាំង ៧០នាក់នោះ មានផងដែលជនជាតិចិនចំនួន ១០នាក់ ជនជាតិកូរ៉េម្នាក់ និងជនជាតិអារ៉ាប់ម្នាក់។

ល្បែងស៊ីសងខុសច្បាប់ដែលសមត្ថកិច្ចបង្រ្កាបនោះរួមមាន ឆ្នោត ល្បែងអនឡាញ និងកន្ទុយលេខជាដើម។
សូមបញ្ជាក់ថា ការចុះបង្ក្រាបការលេងល្បែងស៊ីសងទ្រង់ទ្រាយធំនេះ ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីសម្តេច ហ៊ុន សែន កាលពីថ្ងៃទី ១៧ ខែកញ្ញា បានចេញបញ្ជាទៅអភិបាលរាជធានី-ខេត្ត ត្រូវចាត់វិធានការបង្ក្រាបល្បែងស៊ីសងទូទាំងប្រទេសឱ្យមានប្រសិទ្ធភាព ខណៈល្បែងទាំងនោះកំពុងមានការកើនឡើង និងបង្កភាពអនាធិបតេយ្យ ក្នុងសង្គម។

សម្តេច ហ៊ុន សែន សង្កាត់ធ្ងន់ថា លោកមិនអាចបណ្ដោយឱ្យការលេងល្បែងស៊ីសងបែបអនាធិបតេយ្យតទៅទៀតទេ ព្រោះវាមិនមែនជាកំណើនសេដ្ឋកិច្ច ក៏ប៉ុន្តែវាបណ្តាលឱ្យមនុស្សជាច្រើនត្រូវខូចខាត ដោយត្រូវលក់គោ ក្របី ដីធ្លី ព្រោះចាញ់ល្បែង។ សម្តេចបន្តថា បច្ចុប្បន្នមានការជល់មាន់ រហូតដល់មានប្រភេទជល់មាន់តាមអនឡាញ ឬក៏លេងល្បែងតាមអនឡាញនៅតាមហាងកាហ្វេ និងនៅតាមទីកន្លែងនានាយ៉ាងអនាធិបតេយ្យ។

សម្តេចសង្កេតឃើញថា មានសារព័ត៌មានបានចុះផ្សាយផងដែរអំពីការលេងល្បែងស៊ីសងនៅតាមមូលដ្ឋាន ភូមិ ឃុំមួយចំនួន តែអាជ្ញាធរមិនព្រមអើពើបង្ក្រាប ជាពិសេសបណ្តាអធិការស្រុក ឬប៉ុស្តិ៍នគរបាលនៅតាមឃុំ៕

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x