en     km
en     km

លោក Biden ថា ‘ជំងឺរាតត្បាតបានចប់ហើយ’ ទោះបីនៅមានអ្នកស្លាប់បន្ថែម

Share

 

យោងតាម C N A ប្រធានាធិបតីអាមេរិកលោក Joe Biden បានថ្លែងនៅក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ​ទី18 ខែកញ្ញា ថា “ជំងឺរាតត្បាតបានចប់ហើយ” ទោះបីជាអាមេរិកនៅមានការឆ្លងមេរោគកូវីដ-១៩ថ្មីបន្ថែម និងមានជនជាតិអាមេរិករាប់រយនាក់បានស្លាប់ជារៀងរាល់ថ្ងៃដោយសារជំងឺនេះក៏ដោយ។

 

លោក Biden បាននិយាយនៅក្នុងបទសម្ភាសន៍មួយក្នុងកម្មវិធី ៦០នាទី របស់ CBS ដែលទាក់ទាញអ្នកទស្សនារាប់ពាន់នាក់ ដោយលោកថ្លែងថា “ជំងឺរាតត្បាតបានចប់ហើយ” ។”យើងនៅតែមានបញ្ហាជាមួយកូវីដ។ យើងនៅតែធ្វើការច្រើនចំពោះជំងឺនេះ។ ប៉ុន្តែជំងឺរាតត្បាតបានចប់ហើយ។

ចំនួនអ្នកឆ្លងជំងឺរាតត្បាត COVID-19 បានថយចុះគួរឱ្យកត់សម្គាល់ចាប់តាំងពីដើមអាណត្តិរបស់លោក Biden ដោយសារការថែទាំព្យាបាល​បានប្រសើរឡើង និងការចាក់វ៉ាក់សាំងកាន់តែមានកាន់តែបានច្រើនជាងមុន។

 

ប៉ុន្តែមនុស្សជិត 400 នាក់ក្នុងមួយថ្ងៃនៅតែបន្តស្លាប់ដោយសារ COVID-19 នៅសហរដ្ឋអាមេរិក នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក។

 

លោក Biden បានចំណាយពេលជាងពីរសប្តាហ៍នៅដាច់ដោយឡែកពីគេក្នុងសេតវិមានបន្ទាប់ពីការឆ្លង COVID-19 កាលពីដើមខែកក្កដា។ ភរិយារបស់លោក Biden គឺលោកជំទាវ Jill បានឆ្លង COVID-19 ដែរកាលពីខែសីហា។ លោក Biden បាននិយាយថា ករណីឆ្លងកូវីដស្រាលៗគឺជាសក្ខីភាពដែលបង្ហាញនូវភាព​ប្រសើរឡើងនៃការយកចិត្តទុកដាក់ចំពោះសុខុមាលភពពលរដ្ឋពេលលោកកាន់តំណែងជាប្រធានា​ធិបតី។លោក Biden បានស្នើសុំឱ្យសភាផ្តល់មូលនិធិចំនួន 22.4 ពាន់លានដុល្លារបន្ថែមទៀត ដើម្បីធ្វើអោយការឆ្លងនិងស្លាប់ដោយកូវីដថយចុះបន្ថែមទៀត។

ប្រភព៖ C N A ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២២

Share

Image
Image
Image