en     km
en     km

លោកប្រធានាធិបតីអុយក្រែនZelenskyy ជួបគ្រោះថ្នាក់ចរាចរណ៍ តែមិនមានរបួសធ្ងន់ធ្ងរ

Share

 

យោងតាមការចេញផ្សាយរបស់ AP រថយន្តរបស់ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានជួបគ្រោះថ្នាក់ដោយបុកជាមួយរថយន្តមួយផ្សេងទៀតនៅព្រឹកថ្ងៃព្រហស្បតិ៍បន្ទាប់ពីការបំពេញទស្សនកិច្ចនៅសមរភូមិនៅទីក្រុង Iziumតំបន់ Kharkiv ប៉ុន្តែលោកមិនមានរងរបួសធ្ងន់ធ្ងរនោះទេ។

 

លោកZelenskyy កំពុងត្រលប់ទៅ ទីក្រុងKyivវិញបន្ទាប់ពីបានទៅបំពេញទស្សនកិច្ចនៅតំបន់ Kharkiv ក្នុងទីក្រុង Izium ជាកន្លែងទើបទទួលបានជ័យជំនះពីកងទ័ពរុស្ស៉ីថ្មីៗនេះ។អ្នកនាំពាក្យរបស់លោកគឺលោក Sergii Nikiforov បានសរសេរសារបង្ហោះលើ Facebook ថារថយន្តដឹកអ្នកដំណើរមួយគ្រឿងបានបើកបុកជាមួយក្បួនរថយន្តរបស់លោកប្រធានាធិបតីក្នុងរដ្ឋធានីអ៊ុយក្រែន។

លោក​បាន​និយាយ​ថា អ្នកបើកបរ​រថយន្តបង្កគ្រោះថ្នាក់​បាន​ទទួល​ការសង្គ្រោះបឋម​ពី​ក្រុម​គ្រូពេទ្យ​របស់លោកZelenskyy ហើយដឹក​​តាម​រថយន្ត​សង្គ្រោះ​យក​ទៅ​ព្យាបាល។ លោកNikiforov បានសរសេរថា គ្រូពេទ្យបានពិនិត្យលោកប្រធានាធិបតី ឃើញថាលោកមិនមានរបួសធ្ងន់ធ្ងរនោះទេ។អ្នកនាំពាក្យរូបនេះ​មិន​បាន​បញ្ជាក់​ថា​លោក Zelenskyy ​រង​របួស​អ្វី​ខ្លះនោះ​ឡើយ។

 

អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​បន្ថែម​ថា ករណី​​គ្រោះ​ថ្នាក់​នេះ​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត។លោកZelenskyy បានខកខានក្នុងការថ្លែងសុន្ទរកថាជាវីដេអូនៅពេលយប់ដែលលោកតែងតែធ្វើក្នុងអំឡុងពេលនៃសង្រ្គាម ការខកខាននេះប្រហែលដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៍នេះ។

ប្រភព៖ AP, ១៥ កញ្ញា ២០២២

Share

ព័ត៌មានទាក់ទង

Image