loader

​រាជរដ្ឋាភិបាល​ថា​ ចំនួន​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​នៅ​ឆ្នាំ​២០១៥​ថយ​ចុះ​មក​ត្រឹម​ ០.៦​ភាគរយ​


hiv-curt​អត្រា​នៃ​ការ​ឆ្លង​មេរោគ​អេ​ដស៍​ ក្នុង​ចំណោម​ប្រជាជន​ទូទៅ​បាន​ធ្លាក់​ចុះ​ គឺ​នៅ​សល់​០,៦​ភាគរយ​ ក្នុង​ចំណោម​ប្រជាជន​ពេញវ័យ​ បើ​ប្រៀបធៀប​ជាមួយ​និង​ឆ្នាំ​២០១៣​ មាន​០,៧​ភាគរយ​។​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​មន្ដ្រី​នៃ​មជ្ឈមណ្ឌល​ជាតិ​ ប្រយុទ្ធ​ជំងឺអេដស៍​សើ​ស្បែក​ និង​កាមរោគ​ ថ្លែងប្រាប់​វិទ្យុ​ស្ដ្រី​ នៅ​ថ្ងៃ​ទី​១​ ខែធ្នូ​ ឆ្នាំ​២០១៥​នេះ​។​
​ព័ត៌មាន​នេះ​រាយការណ៍​ដោយ​កញ្ញា​ជុំ​ជោគ​ ជាតា​!

 ​ថ្លែងប្រាប់​ WMC​ នៅ​ថ្ងៃ​អង្គា​នេះ​ លោក​ វេជ្ជបណ្ឌិត​ សេង​ សុភាព​ ប្រធាន​ការិយាល័យ​ បច្ចេកទេស​ នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ជំងឺអេដស៍​ សើ​ស្បែក​ និង​កាមរោគ​ បាន​ឲ្យ​ដឹង​ថា​ គិត​មក​ដល់​ឆ្នាំ​២០១៥​នេះ​ ចំនួន​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ បាន​ថយ​ចុះ​មក​ត្រឹម​០,៦​ភាគរយ​ បើ​ប្រៀបធៀប​ជាមួយ​និង​ឆ្នាំ​២០១៣​ មាន​០,៧​ភាគរយ​ នៃ​អ្នក​ផ្ទុកមេរោគ​ អេ​ដស៍​។​ «​នៅ​ឆ្នាំ​នេះ​តាម​តួលេខ​របស់​យើង​គឺ​អត្រា​នៃ​ការ​ឆ្លង​មេរោគ​អេ​ដស៍​ក្នុង​ចំណោម​ប្រជា​ ជន​ទូទៅ​ បាន​ធ្លាក់​ចុះ​គឺ​នៅ​សល់​០,៦​ក្នុង​ចំណោម​ប្រជាជន​ពេញវ័យ​»​។​

​លោក​ វេជ្ជបណ្ឌិត​ សេង​ សុភាព​ បាន​ប្រាប់​បន្ដ​ថា​ មូលហេតុ​ នៃ​អ្នក​ឆ្លង​មេរោគ​ អេ​ដស៍​ ភាគច្រើន​ កើតឡើង​ដោយសារ​ ការ​រួម​ភេទ​ និង​ការ​ប្រើប្រាស់​ម្ជុល​ និង​សា​រ៉ាង​ ដែល​មាន​ផ្ទុក​ មេរោគ​អេ​ដស៍​។​

​ទាក់ទង​នឹង​ការ​លើក​ឡើង​របស់​ លោក​ វេជ្ជបណ្ឌិត​ សេង​ សុភាព​ នេះ​ដែរ​ អ្នក​ស្រាវជ្រាវ​ផ្នែក​ អភិវឌ្ឍ​សង្គម​ លោក​កែម​ ឡី​ មាន​ប្រសាសន៍​ថា​ តួលេខ​របស់​រដ្ឋាភិបាល​នេះ​មិន​ខុស​ទេ​។​ ប៉ុន្ដែ​គ្រាន់តែ​ថា​ តួលេខ​ដែល​រដ្ឋាភិបាល​បញ្ចេញ​នា​ពេល​នេះ​ ជា​ទិន្នន័យ​ចាស់​ ដែល​នៅ​មិន​ទាន់​គ្រប់គ្រាន់​សម្រាប់​ធ្វើការ​ព្យាករ​នោះ​ទេ​ វៀរលែងតែ​ រដ្ឋាភិបាល​ធ្វើការ​សិក្សា​ទូលំទូលាយ​ទៅ​លើ​ប្រជាជន​ ដែល​មាន​អាយុ​ពី​១៥​ ទៅ​ ៤៩​ ឆ្នាំ​ឡើង​វិញ​ ។​
«​តាម​ពិត​ទៅ​ ការ​ប៉ាន់​ប្រមាណ​អំពី​អត្រា​ប្រេ​វ៉ាឡង់​នៃ​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ ដែល​ចុះ​មក​នៅ​ ក្រោម​១​ភាគរយ​នេះ​ វា​ជា​ការ​ប៉ាន់​ប្រមាណ​យូរហើយ​ ហើយ​ខ្សែ​កោណ​ហ្នឹង​ វា​ចុះ​តាំងពី​ប្រាំ​ ឆ្នាំ​មុន​ ។​ យើង​អត់​មាន​ធ្វើការ​សិក្សា​ថ្មីៗ​ ទៅ​លើ​ប្រជាជន​ទូទៅ​ ដូច​កាលពី​ឆ្នាំ​១៩៩៨,​ ១៩៩៩​ទេ​ ។​ អ៊ីចឹង​ទៅ​ គេ​ហៅ​ថា​ អភូតហេតុ​ថ្មីៗ​ ដែល​ទាក់ទង​ទៅ​នឹង​គ្រឿងញៀន​ ទាក់ទង​ ដូច​ចំណាកស្រុក​ ទាក់ទង​ទៅ​នឹង​សេវា​កម្សាន្ដ​អី​ វា​អាច​នឹង​មានការ​ផ្ទុះ​ឡើង​ ហើយ​ដូច​នៅ​ឃុំ​ រកា​អីហ្នឹង​ គឺ​វា​អាច​មានការ​ផ្ទុះ​ឡើង​»​។​

​ជុំវិញ​អត្រា​នៃ​ការ​ឆ្លង​មេរោគ​អេ​ដស៍​ដែរ​ សារលិខិត​មួយ​របស់​ លោកស្រី​ ប៊ុ​ន​រ៉ា​នី​ ហ៊ុន​សែន​ ប្រធាន​ កាកបាទក្រហមកម្ពុជា​ ផ្ញើ​ជូន​ប្រជាពលរដ្ឋ​ ចំ​ថ្ងៃ​ទិវា​ពិភពលោក​ ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ ១​ធ្នូ​ ឆ្នាំ​២០១៥​នេះ​ បាន​សរសេរ​ថា​ អត្រា​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​នៅ​ឆ្នាំ​២០១៥​ បាន​ធ្លាក់​ចុះ​ មក​ត្រឹម​០.៦​ ភាគរយ​ បើ​ប្រៀបធៀប​នៅ​ឆ្នាំ​១៩៩៨​ អត្រា​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​មាន​ ១.៦​ភាគរយ​ ក្នុង​ចំណោម​ ប្រជាពលរដ្ឋ​ទូទៅ​ អាយុ​ពី​ ១៥​ ទៅ​ ៤៩​ ឆ្នាំ​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x