en     km
en     km

សកម្មជនប្រឆាំង​ត្រូវ​ជាប់​ពន្ធនាគារ​ពី​បទ​ស្លៀកពាក់​ដូច​មហាក្សត្រី​ថៃ

Share

​សកម្មជនថៃត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំពីបទបានប្រមាថព្រះមហាក្សត្រដោយស្លៀកពាក់ដូចព្រះមហាក្សត្រិយានីថៃ។អ្នកនាងJatuporn អាយុ 25 ឆ្នាំបានស្លៀកសំលៀកបំពាក់ពណ៌ផ្កាឈូកនៅក្នុងបាតុកម្មនយោបាយនៅទីក្រុងបាងកកក្នុងឆ្នាំ 2020 ។

 

អ្នកនាងJatuporn ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ពី​ការ​ប្រមាថ​ព្រះមហាក្សត្រ ដោយ​និយាយ​ថា នាង​គ្រាន់​តែ​ស្លៀក​សម្លៀក​បំពាក់​ប្រពៃណីថៃតែប៉ុណ្ណោះ។ប្រទេសថៃមានច្បាប់តឹងរ៉ឹងដែលហាមប្រាមការរិះគន់ព្រះមហាក្សត្រ និងព្រះរាជវង្សដទៃទៀតប្រកបដោយប្រសិទ្ធភាព។

 

ចាប់តាំងពីព្រះមហាក្សត្រ Maha Vajiralongkorn ឡើងសោយរាជ្យនៅឆ្នាំ 2019 ក្រុមសិទ្ធិមនុស្សបាននិយាយថា អាជ្ញាធរបានអនុវត្តច្បាប់ប្រមាថព្រះមហាក្សត្រកាន់តែខ្លាំង ដើម្បីលុបបំបាត់ចលនាតវ៉ាដែលទាមទារឱ្យមានកំណែទម្រង់របបរាជានិយមដ៏មានឥទ្ធិពល។ក្រុមអ្នកច្បាប់ថៃបាននិយាយថា ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ 2020 មកបាតុករយ៉ាងតិច 210 នាក់ត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ បន្ទាប់ពីរយៈពេល 3 ឆ្នាំដែលច្បាប់នេះមិនត្រូវបានអនុវត្តសោះពីមុនមក។

ក្រុមសិទ្ធិមនុស្សបានរិះគន់យ៉ាងខ្លាំងចំពោះសាលក្រមរបស់តុលាការថៃកាលពីថ្ងៃចន្ទ។ តាមពិតJaturpon ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​បី​ឆ្នាំ ប៉ុន្តែ​បាន​បន្ថយ​ទោស​មក​ត្រឹម​ពីរ​ឆ្នាំវិញ។អ្នកនាងបានចូលរួមការតវ៉ានៅឆ្នាំ ២០២០ ក្នុងនាមជាអ្នកបង្ហាញម៉ូតសំលៀកបំពាក់សូត្រពណ៌ផ្កាឈូក ដើរលើកម្រាលព្រំក្រហម អមដោយអ្នកកាន់ឆ័ត្របាំងអោយនាងផង។

 

ភរិយា​របស់​ព្រះមហាក្សត្រថៃ​គឺ​ម្ចាស់ក្សត្រី​សុធីតា តែង​ស្លៀក​សម្លៀក​បំពាក់​សូត្រ​ក្នុង​កម្មវិធី​ផ្លូវការជាសាធារណៈ។ ​ជា​ញឹក​ញាប់រាជវង្ស​ថៃ​ក៏​មាន​អ្នក​ចូល​រួម ដោយ​ប្រើ​ឆ័ត្របាំងនៅ​ក្នុងពិធី​ផ្សេងៗផងដែរ។

អ្នកនាង Jatuporn បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានផ្សព្វផ្សាយមុនការសម្រេចរបស់តុលាការថា “ខ្ញុំគ្មានចេតនាចង់ចំអកឱ្យនរណាម្នាក់នោះទេ។ អ្នកនាងនិយាយថា នៅថ្ងៃនោះខ្ញុំបានស្លៀកពាក់ផ្ទាល់ខ្លួនខ្ញុំ នៅក្នុងពិធីបង្ហាញសម្លៀកបំពាក់ប្រពៃណីថៃ” ។

 

ការតវ៉ាលើកម្រាលព្រំក្រហម ដែលជាការតវ៉ាមួយក្នុងចំណោមការតវ៉ាជាច្រើនទៀតនៅឆ្នាំនោះ ដែលរិះគន់របបរាជានិយម និងមានឥទ្ធិពលលើរដ្ឋាភិបាលយោធា ត្រូវបានរៀបចំឡើងក្នុងសប្តាហ៍តែមួយ ខណៈដែលកម្មវិធីបង្ហាញម៉ូដដែលធ្វើឡើងដោយបុត្រីរបស់ស្តេច Vajiralongkorn ។

 

អ្នក​នាំពាក្យ​អង្គការ​លើកលែងទោស​អន្តរជាតិ​បាន​និយាយ​ថា​៖ «​ការ​បង្ហាញ​ម៉ូដ​សម្លៀក​បំពាក់​គឺ​ជា​ការ​រិះគន់លក្ខណៈ​នយោបាយ​ ដែល​ជា​ព្រឹត្តិការណ៍ដោយ​សន្តិវិធី ជា​សាធារណៈ​ ​ស្រដៀង​នឹង​ពិធីបុណ្យ​ផ្សេងៗតាម​ដងផ្លូវដទៃទៀតដែរ»។«អ្នក​ចូល​រួម​មិន​គួរ​ទទួល​ទោស​ចំពោះ​ការ​​ការ​ជួប​ជុំ​ដោយ​សន្តិវិធីនោះទេ»។

 

កាល​ពី​ឆ្នាំ​មុន អតីត​មន្ត្រី​រាជការ​ម្នាក់​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​បាន​រិះគន់​រាជវង្ស​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ៤៣ ឆ្នាំ។រាជវាំង​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​លើ​ករណី​ប្រមាថ​ព្រះមហាក្សត្រ​ទាំង​ពីរ​នេះ​ទេ។

 

ចលនាតវ៉ាដំបូងបានកំណត់គោលដៅទៅលើរដ្ឋាភិបាលដែលគាំទ្រដោយយោធា ដែលដឹកនាំដោយអតីតមេដឹកនាំរបបយោធា ដែលបានដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវិលដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យនៅក្នុងរដ្ឋប្រហារក្នុងឆ្នាំ 2014 ។

ចលនាបាតុកម្មនេះបានបំពានច្បាប់ហាមការរិះគន់របបរាជានិយម ទោះបីមេដឹកនាំបាតុកម្មបានត្រឹមតែអំពាវនាវឱ្យមានការកែប្រែស្ថាប័នរាជវាំង មិនមែនការលុបបំបាត់ក៍ដោយ។ក្រុមបាតុករចង់អោយមានការត្រួតពិនិត្យបន្ថែមទៀត បន្ទាប់ពីព្រះមហាក្សត្រ Vajiralongkorn មានទ្រព្យសម្បត្តិដ៏មហាសាល រស់នៅដ៏ឡូយឆាយនិងមានឥទ្ធិពលលើការដឹកនាំកងទ័ព។

ប្រភព៖ BBC News ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២២

Share

ព័ត៌មានទាក់ទង

Image