en     km
en     km

អង្គការទស្សនៈពិភពលោកថាវិស័យវារីវប្បកម្មនៅកម្ពុជាត្រូវបន្តលើកកម្ពស់

Share

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គា ទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ គម្រោងអភិវឌ្ឍន៍វារីវប្បកម្មសម្រាប់និរន្តភាព ពាណិជ្ជកម្ម (CAST) ដែលស្ថិតក្រោមការដឹកនាំរបស់អង្គការទស្សនៈពិភពលោក អន្តរជាតិ-កម្ពុជា(WVI-C) និងសមាគមសណ្តែកសៀងអាមេរិក ដោយមានការគាំទ្រដោយក្រសួងកសិកម្មសហរដ្ឋអាមេរិច បានរៀបចំពីធីប្រគល់កញ្ចប់មូលនិធិសហវិនិយោគដល់តំណាងសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា ដោយបានប្រព្រឹត្តិទៅនៅភោជនីដ្ឋាន ទន្លេបាសាក់២រាជធានីភ្នំពេញ។
គោលបំណងនៃការបង្កើតកម្មវិធីនេះឡើងគឺចង់បង្ហាញឲ្យឃើញពីសមទ្ធិផលរបស់សហគ្រាសនិមួយៗ និងអបអរសាទរទៅដល់សហគ្រាសដែលឈ្នះការប្រកួតប្រជែងស្នើរសុំគម្រោងនេះ ជាពិសេសធ្វើឡើងដើម្បីផ្តល់ការយល់ដឹង និងលើកកម្ពស់អំពីវារីវប្បកម្មចិញ្ចឹមត្រីទឹកសាបនៅក្នុងប្រទេសកម្ពុជា។


គូសបញ្ជាក់ថាគម្រោងខាស់ បានធ្វើការជាមួយសហគ្រាសចំនួន៨៤៩ ស្មើរនឹងសមាជិកចំនួន១១៤៩ នាក់នៅក្នុងវិស័យ វារីវប្បកម្ម រាប់ទាំងអ្នកចែកចាយចំណី កសិដ្ឋានភ្ញាស់ និង ផលិតកូនត្រី កសិដ្ឋានចិញ្ចឹម និងកែច្នៃត្រី អ្នកលក់ដុំ និងអ្នកចែកចាយត្រី បន្ត ហើយមានសហគ្រាសចំនួន១៤៩ ស្មើរនឹងសមាជិកចំនួន ១៩០នាក់ បានទទួលអត្ថប្រយោជន៍ពីវគ្គបណ្តុះបណ្តាលផ្នែកអភិវឌ្ឍ អាជីវកម្មដែលរួមចំណែកដល់ការកែលម្អអាជីវកម្មរបស់ពួកគេ ក៏ដូចជាទីផ្សារត្រីចិញ្ចឹមក្នុងស្រុកផងដែរ។


ពាក់ព័ន្ធនឹងការស្នើរគម្រោងកម្ចីឥតសំណងនេះ កញ្ញា ឡឹប ម៉ារី ជាសហគ្រិននៃក្រុមហ៊ុនយូនិកា បានលើកឡើងនូវបញ្ហាមួយចំនួនដែលកញ្ញាមិនទាន់ស្នើរសុំគម្រោង និងដំណោះស្រាយត្រឡប់មកវិញខណៈដែលកញ្ញាទទួលបាននូវគ្រោងនេះ ។

កញ្ញា ឡឹប ម៉ារី៖ « មុនពេលដែលយើងទទួលយកគម្រោងយើងចង់ចាប់ដែគូ ចង់រកបានអ្នកផ្គត់ផ្គង់ដែលរឹងមាំ ចង់និយាយថាមានស្តង់ដាគឺពិបាករក តែបើយើងមានគម្រោង គម្រោងអ្នកlink(តភ្ជាប់)យើងទៅនឹងអ្នកផលិតតែម្តង មានន័យថាពិមុនយើងខ្វះត្រីយើងត្រូវដើររកខាងណាមានៗ តែនៅពេលមានគម្រោងគាត់និយាយរឿងហ្នឹងគាត់ជាអ្នកតភ្ជាប់ទៅប្រភពធ្វើឲ្យយើងងាយស្រួល ទី២ជួយសម្រួលឲ្យមានឧបករណ៍ប្រើប្រាស់ដែលត្រូវចំណាយលុយច្រើន ដោយយើងគម្រោងជួយចេះ និងយើងមានខ្លះហើយអាចទិញរបស់បានប្រើ»

សូមជម្រាបថា ក្នុងនោះមានតំណាងសហគ្រាសធុនតូច និងមធ្យម ចំនួន២៥ ក្នុងចំណោម ៧៣ មកពីបណ្តាខេត្តផ្សេងៗរួមមាន ខេត្តកណ្តាល កំពង់ចាម កំពង់ធំ ពោសាតធិ៍ បាត់ដំបង និងខេត្តសៀមរាប បានឈ្នះ ការប្រកួតប្រជែងផែនការអាជីវកម្ម យកកញ្ចប់មូលនិធិសហវិនិយោគ ជាជំនួយ ឥតសំណងរបស់គម្រោងខាស់ (CAST)នេះ។

សូមរម្លឹកថាគម្រោងនេះបានចាប់ផ្តើមឡើងនៅក្នុងឆ្នាំ២០១៩ ប៉ុន្តែទើបតែទទួលបានលទ្ធផលល្អប្រសើរនៅឆ្នាំ២០២១ និង២០២២នេះ ដោយចូលរួមការសហការជាមួយកសិករ និងសហគ្រាសគ្រប់ផ្នែក ហើយគម្រោងខាស់បានបង្កើតឱកាសទីផ្សារថ្មីដែលអាចបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជន និងអាហាររូបត្ថម្ភក្នងគ្រួសារ និងគាំទ្រការអប់រំរបស់កុមារផងដែរ៕

Share

Image
Image
Image