en     km
en     km

រាជរដ្ឋាភិបាលដាក់គោលនយោបាយអភិវឌ្ឍន៍ឃុំរុនតាឯក ដើម្បីការពារសម្បត្តិវប្បធម៌

Share

ដោយមានសំណង់អនាធិបតេយ្យតាមតំបន់រមណីយដ្ឋានអង្គរ ប៉ះពាល់ដល់លក្ខន្ដិកៈរបស់អង្គការយូណស្កូ រាជរដ្ឋាភិបាលបានដាក់គោលនយោបាយរុះរើសំណង់របស់ប្រជាជនលើទីតាំងនោះ ឱ្យទៅរស់នៅតំបន់ធម្មជាតិរុនតាឯកដែលមានទីតាំងស្ថិតនៅស្រុកបន្ទាយស្រី ដោយផ្ដល់ហេដ្ឋារចនាសម្ព័ន្ធ និងដី ព្រមទាំងថ្លៃរុះរើផងដែរ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

(សៀមរាប)៖ រាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន នៅថ្ងៃទី១៣ ខែ កញ្ញា ឆ្នាំ២០២២ បានចុះទៅជួប ជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មកទីតាំងថ្មីដែលរាជរដ្ឋាភិបាលផ្តល់ដីជូនពលរដ្ឋជាថ្នូរ។

នៅក្នុងពិធីសំណេះសំណាលនេះ សម្ដេចបានឱ្យ រាជរដ្ឋាភិបាលនឹងរៀបចំ ហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវ សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធទឹកស្អាតជាដើម។

សម្រាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ រាជរដ្ឋាភិបាលបានឱ្យចាក់កៅស៊ូផ្លូវចូលមកកាន់ភូមិធម្មជាតិរុនតាឯក មានប្រវែងសរុប ១៤០គីឡូម៉ែត្រ  ដែលបច្ចុប្បន្នសាងសង់បាន ១៨គីឡូម៉ែត្រ។ ចំណែកប្រព័ន្ធទឹកស្អាត សម្ដេចបានឱ្យលោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តប្រព័ន្ធទឹកស្អាតជូនពលរដ្ឋភូមិធម្មជាតិរុនតាឯក។ ដោយខ្ទង់ចំណាយប្រមាណ ៣លានដុល្លារអាមេរិក។នេះបើយោងទៅតាមកម្មវិធីសំណេះសំណាលនាព្រឹកមិញ។  ដោយឡែកបណ្ដាញអគ្គិសនី សម្តេច ហ៊ុន សែន ណែនាំឱ្យអគ្គិសនីកម្ពុជារៀបចំតបណ្តាញអគ្គិសនីចូលភូមិធម្មជាតិរុនតាឯកដែរ។

ចំពោះវិស័យអប់រំ រាជរដ្ឋាភិបាលបានឱ្យបង្កើតសាលារៀនពីកម្រិតបឋម ដល់វិទ្យាល័យ និងសម្រេចផ្តល់អគារសម្រាប់គ្រូស្នាក់នៅ ១ខ្នង ២ជាន់ ២០បន្ទប់  និងឱ្យសាងសង់ផ្សារនៅភូមិធម្មជាតិរុនតាឯកផងដែរ។បើតាមសម្ដេចនឹងប្រែក្លាយភូមិនរុនតាឯកនេះទៅជាទីក្រុងតូចមួយថ្មីលើទឹកដីស្រុកបន្ទាយស្រី។

បើតាមការផ្សាយផ្ទាល់ពីផេកហ្វេសប៊ុករាជរដ្ឋាភិបាល មានគ្រួសារចំនួន១១១៧ ដែលបានចូលរួមរុះរើចេញពីតំបន់អង្គរ។ តំបន់អង្គរត្រូវបានព្រះបរមរតនកោដ្ឋ ស្នើដាក់បញ្ចូលជាសម្បតិ្តបេតិកភណ្ឌពិភពលោក នៅឆ្នាំ១៩៩២ ហើយលក្ខន្ដិកៈផ្សេងៗរបស់អង្គការយូណេស្កូត្រូវបានអនុវត្តន៍។ បើតាមរាជរដ្ឋាភិបាលដដែលថា ការរៀបចំតំបន់រមណីយដ្ឋានអង្គរគឺជារឿងចាំបាច់មួយសម្រាប់ជាតិ ព្រោះមានសម្បត្តិបេតកិភណ្ឌពិភពលោកច្រើនណាស់ រួមទាំងនៅប្រទេសអាល្លឺម៉ង់ផង ត្រូវបានដកចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ព្រោះតែបាត់បង់លក្ខណៈសម្បត្តិកំណត់ដោយអង្គការយូណេស្កូ។

សម្ដេចរាជរដ្ឋាភិបាលបានបញ្ជាក់ថា នេះមិនមែនជារឿងនយោបាយទេ តែជារឿងជាតិដើម្បីការពារតំបន់បេតិកភណ្ឌប្រវត្តិសាស្ដ្រ៕

Share

ព័ត៌មានទាក់ទង

Image