ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ បានប្រកាសផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនគ្រប់កម្រិតជាបណ្ដោះអាសន្នរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១០ ១១ និង១២ ខែវិច្ឆិកា ឆ្នាំ២០២២។
បើតាមសេចក្ដីជូនដំណឹងការផ្អាកគ្រឹះស្ថានបណ្ដោះអាសន្ននេះធ្វើឡើងតែនៅរាជធានីភ្នំពេញប៉ុណ្ណោះ ក្នុងគោលបំណងដើម្បីកាត់បន្ថយការស្ទះចរាចរណ៍ និងសម្រួលដល់ក្បួនរថយន្តរបស់គណៈប្រតិភូ ក្នុងអំឡុងពេល នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
គួររំលឹកថា កម្ពុជាបានក្លាយជាសមាជិកអាស៊ាន កាលពីខែមេសា ឆ្នាំ១៩៩៩ ហើយបានធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន កាលពីឆ្នាំ២០០២ និង ២០១២ ហើយសម្រាប់ឆ្នាំ២០២២នេះ កម្ពុជានឹងរៀបចំកិច្ចប្រជុំដ៏ធំនេះម្ដងទៀតក្រោមប្រធានបទ «ASEAN A.C.T: ដោះស្រាយបញ្ហាប្រឈមរួមគ្នា»ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០-១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ នៅរាជធានីភ្នំពេញ៕