en     km
en     km

Zelensky អះអាងថាបានដណ្ដើមផ្ទៃដី 6,000 គីឡូម៉ែត្រការ៉េពីរុស្ស៊ីគិតត្រឹមថ្ងៃទី១៣កញ្ញានេះ

Share

ប្រធានាធិបតី Zelensky បាននិយាយថា កងកម្លាំងអ៊ុយក្រែនបានដណ្តើមយកទឹកដីកាន់តែធំពីប្រទេសរុស្ស៊ី ខណៈដែលពួកគេបន្តការវាយលុកបន្តទៀត។លោក Volodymyr Zelensky បាននិយាយថា កងទ័ពអ៊ុយក្រែនពេលនេះបានដណ្តើមយកមកវិញនូវផ្ទៃដីជាង 6,000 គីឡូម៉ែត្រការ៉េ ពីការគ្រប់គ្រងរបស់រុស្ស៊ី នៅភាគខាងកើត និងភាគខាងត្បូងប្រទេស។

ទោះជាយ៉ាងណាសារព័ត៌មានBBC មិនទាន់អាចផ្ទៀងផ្ទាត់តួលេខ៦០០០គីឡូម៉ែត្រនេះបាននៅឡើយទេ។រុស្ស៊ីបានទទួល​ស្គាល់ការបាត់បង់ទីក្រុងសំខាន់ៗនៅក្នុងតំបន់ Kharkiv ភាគឦសាន ក្នុងអ្វីដែលអ្នកជំនាញយោធាមួយចំនួនមើលឃើញថាជាតំបន់ដ៏មានសក្តានុពលនៅក្នុងសង្គ្រាម។ទីក្រុងមូស្គូបានហៅការ​ដកទ័ពរបស់ខ្លួនចេញពីតំបន់ Kharkiv ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះថាជា “ការប្រមូលផ្តុំឡើងវិញ” ក្នុងគោលបំណងផ្តោតលើតំបន់ Luhansk និង Donetsk នៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន។ការ​អះអាង​នេះ​ត្រូវ​បាន​អ្នក​ប្រើ​បណ្ដាញ​សង្គមនៅ​ក្នុង​ប្រទេស​រុស្ស៊ី​ជា​ច្រើន​​សើចចំអក​ ​ ដោយបានហៅ​ការ​ដកថយរបស់កងទ័ពរុស្ស៉ី​នោះ​ថា​ជាការ​«អាម៉ាស់»។

ថ្លែងទៅកាន់ BBC នៅល្ងាចថ្ងៃច័ន្ទ លោក Mason Clark មន្រ្តីនៃវិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាម (ISW) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បាននិយាយថា នេះគឺជា “ការបាក់ទ័ព” របស់រុស្ស៊ី ដែលត្រូវបានបង្ខំឱ្យពួកគេទុកឧបករណ៍យោធាជាច្រើននៅពីក្រោយ។

ថ្លែងនៅនៅថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា កងកម្លាំងអ៊ុយក្រែនបានធ្វើឱ្យ “មានការរីកចម្រើនគួរឱ្យកត់សម្គាល់” ប៉ុន្តែលោក​បានបន្ថែមថា វាលឿនពេកក្នុងការទស្សន៍ទាយលទ្ធផលនៃសង្គ្រាម។

នៅក្នុងសុន្ទរកថាកាលពីថ្ងៃច័ន្ទ ប្រធានាធិបតី Zelensky បាននិយាយថា “ចាប់ពីដើមខែកញ្ញារហូតដល់ថ្ងៃនេះ(១២ កញ្ញា) អ្នកចម្បាំងរបស់យើងបានរំដោះទឹកដីអ៊ុយក្រែនជាង 6,000 គីឡូម៉ែត្រការ៉េរួចទៅហើយ នៅភាគខាងកើតនិងខាងត្បូង” ។លោក​បាន​ថ្លែង​ថា​៖ «​ចលនា​ទ័ព​របស់​យើង​នៅ​តែ​បន្ត។ លោក Zelensky បានថ្លែងអំណរគុណដល់កងកម្លាំងរបស់អ៊ុយក្រែនដែលបានចូលរួមក្នុងការវាយបកដោយហៅអ្នកប្រយុទ្ធទាំងនោះថាជា “វីរបុរសពិត” ។លោក​មិន​បាន​បង្ហាញ​ថា​ទីក្រុង និង​ភូមិ​ណា​ខ្លះ​របស់​អ៊ុយក្រែន​ត្រូវ​បាន​រំដោះ​នោះ​ទេ។ យោធារុស្ស៊ី បានសារភាពថា កងទ័ពរបស់ខ្លួនត្រូវដកចេញពីទីក្រុងសំខាន់ៗដូចជា Balakliya, Izyum និង Kupiansk ក្នុងតំបន់ Kharkiv។ កងទ័ពរុស្ស៊ីពេលនេះគ្រប់គ្រងតែផ្នែកខាងកើតតែប៉ុណ្ណោះ។មន្ត្រីការពារជាតិចក្រភពអង់គ្លេស បាននិយាយថា ជោគជ័យនាពេលថ្មីៗនេះរបស់កងទ័ពអ៊ុយក្រែន នឹងមាន “ផលប៉ះពាល់យ៉ាងខ្លាំង” សម្រាប់ការប្រតិបត្តិការទាំងមូលរបស់រុស្ស៊ី។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានអះអាងថា ប្រតិបត្តិការយោធានៅអ៊ុយក្រែននឹងនៅបន្ត “រហូតដល់កិច្ចការទាំងអស់ដែលបានកំណត់” ត្រូវបានសម្រេច។រុស្ស៊ីនិយាយថា កងកម្លាំងរបស់ខ្លួនបាននិងកំពុងធ្វើការវាយប្រហារនៅតំបន់ទាំងនោះដែលអ៊ុយក្រែនដណ្តើមបានមកវិញក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។Valerii Marchenko អភិបាលក្រុង Izyum បានប្រាប់ BBC ថា កងទ័ពអ៊ុយក្រែនបានចូលក្នុងទីក្រុង Izyum ហើយលើកទង់ជាតិអុយក្រែន។ពេលនេះ យោធាអុយក្រែនកំពុងចូលរួមសម្អាតទីក្រុងដែលហែកហួរដោយសង្រ្គាម ហើយកងកម្លាំងអ៊ុយក្រែនកំពុងស្វែងរកទាហានរុស្ស៊ីដែលអាចលាក់ខ្លួននៅក្នុងផ្ទះរបស់ប្រជាជន។លោក Marchenko អភិបាលក្រុង Izyum បាននិយាយថា “ប្រហែល 10 ថ្ងៃ” ទៀតអ្នកស្រុកដែលបានភៀសខ្លួនចេញពីទីក្រុងនឹងអាចត្រលប់មកវិញ “ដោយសុវត្ថិភាព” ។ រុស្ស៊ី​ត្រូវ​បាន​គេ​ចោទ​​ថា​បាន​កំណត់​គោលដៅវាយប្រហារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​ក្នុង​ការ​សងសឹក​ចំពោះ​ការ​ចាញ់​សមរភូមិទាំងនេះ។ការវាយប្រហារដោយកាំជ្រួចកាលពីថ្ងៃអាទិត្យបានបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនីដ៏ធំនៅទូទាំងភាគឦសាននៃប្រទេសអ៊ុយក្រែន ដែលបណ្តាលឱ្យមនុស្សរាប់ម៉ឺននាក់គ្មានអគ្គិសនី និងគ្មានទឹកប្រើប្រាស់អស់ជាច្រើនម៉ោង។

ប្រភព៖ BBC ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២

Share

ព័ត៌មានទាក់ទង

Image