en     km
en     km

វិទ្យាល័យទួលក្បិលទទួលបានថវិកាសង់បង្គន់និងកន្លែងលាងដៃពីសម្តេចម៉ែតម្លៃជាង ៤ ពាន់$

Share

កំពង់ធំ៖ ​សម្តេច​ព្រះមហាក្សត្រី​នរោត្តម​មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរបានសព្វ​ព្រះ​ទ័យ​ ប្រស់ប្រទានព្រះរាជទ្រព្យចំនួនប្រមាណ ៤០០០ដុល្លារអាមេរិក ជាព្រះរាជទ្រព្យដ៏ថ្លៃថ្លាទុកសម្រាប់សាងសង់បង្គន់អនាម័យនិងកន្លែងលាងដៃដល់សិស្សានុសិស្សនិងគ្រូបង្រៀននៃវិទ្យាល័យទួលក្បិល ស្ថិតនៅភូមិទៀមចាស់ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សម្ភារៈសម្រាប់ការសាងសង់បង្គន់និងកន្លែងលាងដៃបានដឹកមកដល់វិទ្យា័យទួលក្បិលកាលពីចុងខែសីហាឆ្នាំ២០២២។

 

បើតាមលោក ហ៊ី រដ្ឋធានី គ្រូបង្រៀននិងជាអ្នកគ្រប់គ្រងផ្នែកយុវជននៃវិទ្យាល័យទួលក្បិលបញ្ជាក់ថា ព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ហ្លួងម៉ែនេះ បានប្រស់ប្រទានបន្ទាប់ពីលោកបានដាក់សំណើស្នើសុំទៅសាខាកាកបាទក្រហមកម្ពុជាប្រចាំខេត្តកំពង់ធំជាងពីរឆ្នាំមកហើយ។ លោក រដ្ឋធានី ថ្លែងអំណរគុណនិងសម្តែងក្តីរីករាយពេលទទួលបានព្រះរាជអំណោយពីហ្លួងម៉ែបែបនេះ ព្រោះសមិទ្ធផលនេះនឹងជួយសម្រួលនឹងបង្កភាពងាយស្រួលដល់គ្រូៗ បុគ្គលិក និងសិស្សានុសិស្សក្នុងវិទ្យាល័យ ពិសេសសិស្សដែលមានពិការភាពបានប្រើប្រាស់ស្រួល និងអាចអនុវត្តការថែទាំអនាម័យខ្លួនប្រាណបានល្អប្រសើរ ជៀសផុតពីការចម្លងរោគពិសេសជួយទប់ស្កាត់ការចម្លងជំងីកូវីដ ១៩ ផងដែរ។

សម្ភាសន៍ដែលត្រូវសាងសង់បង្គន់និងកន្លែងលាងដៃ។

 

យុវសិស្សម្នាក់គឺ កញ្ញា ស្រីរេន សុខរីម ជាសិស្សថ្នាក់ទី១២បានលើកឡើងក្នុងសម្តីដើមថា៖«នាងខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយក្រៃលែងដែលមានបន្ទប់ទឹកស្អាតក្នុងសាលានិងកន្លែងលាងដៃមានផាសុកភាពក្នុងវិទ្យាល័យ។ យើងខ្ញុំកំពង់ខ្វះខាតកន្លែងលាងដៃហើយកន្លែងលាងដៃមានស្រាប់មិនទាន់មានស្តង់ដានៅឡើយ»។

នេះជាគំរូបង្គន់អនាម័យមួយកន្លែងនៅទីតាំងផ្សេងដែលជាព្រះរាជអំណោយរបស់សម្តេចម៉ែ។

 

សូមបញ្ជាក់ថា បច្ចុប្បន្នក្រុងការងារសាងសង់កំពុងដំណើរការសាងសង់បង្គន់និងកន្លែងលាងដៃសម្រេចបានជាង៦០%ហើយ។ តាមការឱ្យដឹងពីអ្នកគ្រប់គ្រងទទួលបន្ទុកការកសាងបង្គន់អនាម័យ និងកន្លែងលាងដៃនៃសាលាទួលក្បិលឱ្យដឹងថា បង្គន់និងកន្លែងលាងដៃនេះនឹងអាចរួចរាល់នៅពេលខាងមុខឆាប់ៗនេះ៕

អត្ថបទខ្លីនេះសរសេរដោយយុវតី ឌន ជួន និង ផាត ស្រីនុច ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មព័ត៌មាន(MIL)ក្រោមជំនួយពីសហភាពអឺរ៉ុបប្រចាំកម្ពុជា(EU)។

 

Share

ព័ត៌មានទាក់ទង

Image