en     km
en     km

ស្ថាប័នYCCនិងWMC​ជាមួយCCIMសហការរៀបចំកម្មវិធីBarCampនិងRoadshowនៅវិទ្យាល័យអង្គរ

Share

សៀមរាប៖ នៅថ្ងៃទី១០ និងថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០២២ នេះ ក្រុមប្រឹក្សាយុវជនកម្ពុជា(YCC)សហការជាមួយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)និងមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM)បានសហការរៀបចំកម្មវិធីបោះជំរុំប្រព័ន្ធផ្សព្វផ្សាយ(Bar Camp)និងកម្មវិធីវេទិកាសាធារណៈ(Roadshow)។

កម្មវិធីបោះជំរុំប្រព័ន្ធផ្សព្វផ្សាយ(Bar Camp)នៅវិទ្យាល័យអង្គរខេត្តសៀមរាប។

កម្មវិធីទាំងពីរនេះរៀបចំធ្វើឡើងនៅវិទ្យាល័យអង្គរ ខេត្តសៀមរាប ក្នុងគោលបំណងផ្តល់ឱកាសនិងចែករំលែកដល់ប្រជាពលរដ្ឋ សិស្ស និស្សិត ពិសេសយុវជនយល់ដឹងពីសារៈសំខាន់នៃការទទួលបានព័ត៌មាន សុវត្ថិភាពនៃការបញ្ចេញមតិ អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងឱកាសក្នុងការជជែកដេញដោលក៏ដូចជាការសួរសំនួរទៅកាន់អាជ្ញាធរពាក់ព័ន្ធនៅក្នុងមូលដ្ឋានផ្ទាល់។

លោក ស ចាន់ដារ៉ា អ្នកសម្របសម្រួលគម្រោង DWA ប្រចាំប្រទេសកម្ពុជា ថ្លែងក្នុងវេទិកាសាធារណៈដែលមានអ្នកចួលរួមប្រមាណ១០០នាក់នៅវិទ្យាល័យអង្គរ។

កម្មវិធី Bar Campនិង Roadshow នេះ គ្រូបង្គោលនិងវាគ្មិនចូលរួមបានចែករំលែកចំណេះដឹងជាច្រើនទាក់ទងប្រព័ន្ធផ្សព្វផ្សាយ ដំណើរឆ្ពោះទៅកាន់អ្នកសារព័ត៌មានអាជីព ការចែករំលែកពីវិធីសាស្ត្រផ្ទៀងផ្ទាត់ព័ត៌មានពិត និងក្លែងក្លាយ ចំណេះដឹងស្តីពីសុវត្ថិភាពលើប្រព័ន្ធឌីជីថលនិងសុវត្ថិរាងកាយពេលចុះបំពេញបេសសកម្ម។ ក្នុងនោះផងដែរ អ្នកចូលរួមបានទទួលចំណេះដឹងទាក់ទងរបៀបសរសេរព័ត៌មាន(5W1H) របៀបថតរូប ពិសេសការចែករំលែកពីវិធីសាស្រ្តឈានទៅទទួលបានអាហារូបករណ៍នៅថ្នាក់ឧត្តមសិក្សាជាដើម។

យុវជនពិភាក្សាក្រុមយ៉ាងសកម្មដើម្បីធ្វើកិច្ចដែលគ្រូផ្តល់ឱ្យក្នុងវគ្គបណ្តុះបណ្តាល។

 

ចំណែកក្នុងកម្មវធីវេទិកាសាធារណៈដែលមានអ្នកចូលរួមប្រមាណ ១០០នាក់ ពួកគេបានទទួលការចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អពីវាគ្មិនជំនាញ និងអាជ្ញាធរមូលដ្ឋានពីសិទ្ធិនៃការបញ្ចេញមតិ និងយល់ដឹងពីវិធីសាស្រ្តបញ្ចេញមតិដោយសុវត្ថិភាពតាមផ្លូវច្បាប់ ជាងនេះយុវជនក៏បានបង្កើនភាពសិ្នតស្នាលជាមួយអាជ្ញាធរដែនដីផងដែរ។

យុវតីម្នាក់ដែលបានចូលរួមកម្មវិធីវេទិកាសាធារណៈបានលើកឡើងជាសំនួរទៅកាន់អាជ្ញាធរដែនដីជុំវិញបញ្ហារបស់យុវជនក្នុងមូលដ្ឋាន។

 

ក្នុងកម្មវិធីនេះទៀតសោត យុវជនជាសិស្សនៅវិទ្យាល័យអង្គរ បានបង្ហាញចំណាប់អារម្មណ៍ថា​ ពួកគេទទួលបានចំណេះថ្មីៗជាច្រើន ពិសេសយល់ដឹងពីប្រព័ន្ធផ្សព្វផ្សាយ និងសិទ្ធិសេរីភាពរបស់ខ្លួនឯងក្នុងការបញ្ចេញមតិជាសាធារណៈ។ យុវជនដែលបានចូលរួមសន្យាថា នឹងយកចំណេះដឹងដែលខ្លួនទទួលបានចែករំលែកទៅកាន់មិត្តភក្តិ សមាជិកគ្រួសារ និងប្រជាពលរដ្ឋក្នុងសហគមន៍របស់ពួកគេ។

សូមបញ្ជាក់ថា កម្មវិធីបោះជំរុំប្រព័ន្ធផ្សព្វផ្សាយ(Bar Camp)និងកម្មវិធីវេទិកាសាធារណៈ(Roadshow)ស្ថិតក្រោមគម្រោងសំឡេងយុវជនមានសារៈសំខាន់ ដែលគាំទ្រជំនួយបច្ចេកទេសដោយសហភាពអឺរ៉ុបប្រចាំកម្ពុជា(EU) និង DW Akademie៕

ខាងក្រោមនេះជារូបភាពក្នុងកម្មវិធី Bar Campនិង Roadshow៖

យុវតីម្នាក់ដែលបានចូលរួមកម្មវិធីវេទិកាសាធារណៈបានលើកឡើងជាសំនួរទៅកាន់អាជ្ញាធរដែនដីជុំវិញបញ្ហារបស់យុវជនក្នុងមូលដ្ឋាន។

យុវជនពិភាក្សាក្រុមយ៉ាងសកម្មដើម្បីធ្វើកិច្ចដែលគ្រូផ្តល់ឱ្យក្នុងវគ្គបណ្តុះបណ្តាល។

កម្មវិធីបោះជំរុំប្រព័ន្ធផ្សព្វផ្សាយ(Bar Camp)និងកម្មវិធីវេទិកាសាធារណៈ(Roadshow)នៅវិទ្យាល័យអង្គរខេត្តសៀមរាប។

 

 

 

 

 

Share

ព័ត៌មានទាក់ទង

Image