en     km
en     km

ក្រុមហ៊ុន​ FWD ដាក់​ឱ្យ​ដំណើរ​ការ​កម្មវិធីទូរសព្ទ​ «Omne» ដែលផ្តល់បទពិសោធ​ថ្មីលើសេវាធានារ៉ាប់រងអាយុជីវិត

Share

រាជធានីភ្នំពេញ ៖ ថ្ងៃទី ០៩ កញ្ញា​ ២០២២ – ក្រុម​ហ៊ុន​ FWD បានប្រកាសសម្ពោ​ធជាផ្លូវការនូវកម្មវិធីទូរសព្ទ «Omne» ដែលមានមុខងារពិសេសៗ​ជា​ច្រើន​ដើម្បី​ជួយដល់អ្នក​ប្រើ​ប្រាស់​ក្នុង​ការកំណត់គោលដៅផ្ទាល់ខ្លួន ព្រម​ទាំង​រីក​រាយ​នឹង​កម្មវិធី​កម្សាន្ត​ជា​ច្រើន​។

 

កម្ម​វិធី​ទូរសព្ទ​ដៃ​ Omne ត្រូវបានបង្កើតឡើងដើម្បីជួយ​ផ្តល់ការរស់នៅប្រកបដោយភាពរីករាយជូន​ដល់​អ្នក​ប្រើ​ប្រាស់​តាមរយៈមុខងារដែលជំរុញឱ្យសម្រេច​បាន​គោលដៅប្រចាំថ្ងៃ។ កម្មវិធីទូរសព្ទនេះ មានភាពងាយស្រួលក្នុងការប្រើប្រាស់ និងមាន​មាតិកាជាច្រើនរួមមាន តន្រ្តី ល្បែងខ្លីៗ ការ​គូរ​រូប​ សុខភាព និងមុខងារកម្សាន្ត​ជាច្រើនទៀត ដែលតម្រូវតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់អ្នក​ប្រើ​ប្រាស់​។​ កម្ម​វិធី​ Omne ក៏នឹង​នាំ​យក​មុខងារស្វ័យប្រវត្តិជា​ច្រើន​សម្រាប់អតិថិជនរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD ផង​ដែរ​ក្នុងពេល​ខាង​មុខ​។​

លោក​ ចាន់​ រដ្ឋា​  អគ្គ​នាយក​នៃ​​ក្រុម​ហ៊ុន​ FWD Cambodia​ បានមានប្រសាសន៍ថា៖ «​ផ្នែកដ៏សំខាន់មួយនៃយុទ្ធ​សាស្ត្រ​របស់​យើង​ក្នុង​ការ​ផ្តល់បទពិសោធ​ថ្មីលើសេវាធានារ៉ាប់រងអាយុជីវិត គឺការត្រៀម​ខ្លួន​ដើម្បី​ផ្តល់នូវគុណតម្លៃដែល​ស្រប​តាម​តម្រូវ​ការ​របស់​អតិថិ​ជន​ក្នុង​សម័យ​ឌីជីថល​នេះ​។ កម្ម​វិធី​ Omne បាននាំមកនូវ​បទពិសោធថ្មីក្នុងការសម្រេចគោលដៅផ្ទាល់ខ្លួន ជាមួយនឹងសកម្មភាពកម្សាន្ត​ផ្សេងៗជា​ច្រើន​ដែលអាចឱ្យអ្នកប្រើប្រាស់បង្កើត និង​សម្រេច​បាន​ទម្លាប់តូចៗប្រចាំថ្ងៃបានយ៉ាងងាយស្រួលតាម​រយៈ​ទូរសព្ទដៃ។»​

លោក ចាន់ រដ្ឋា អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតFWD Cambodia

ក្រុមហ៊ុន FWD  បានសហការជាមួយក្រុមហ៊ុនជាច្រើនដែលត្រូវបានទទួលស្គាល់ទាំងក្នុងតំបន់ និងពិភពលោក ដើម្បីផ្តល់នូវមាតិកា​ និងសេវាកម្មផ្តាច់មុខដោយឥតគិតថ្លៃក្នុង​កម្មវិធីទូរសព្ទមួយនេះ ហើយអាចប្រើប្រាស់លើទីផ្សារទាំង 10 នៅទូទាំងតំបន់​អាស៊ី រួម​ទាំង​​ប្រទេស​កម្ពុជា​ផង​ដែរ​។ ដៃគូទាំងនោះរួមមាន ម៉ាកតន្ត្រីធំជាងគេមួយក្នុងពិភពលោក និង ONE Esports ដែលជាប្រព័ន្ធផ្សព្វផ្សាយផ្នែក​កីឡា​ឈានមុខគេ។ កម្ម​វិធី​ Omne នឹងផ្ដល់​នូវ​គុណ​តម្លៃ​ចម្រុះ​​ជា​ច្រើន​ដល់​អ្នកប្រើ​ប្រាស់ទាំង​អស់​នៅ​គ្រប់​ទី​ផ្សារ​របស់ ​ក្រុម​ហ៊ុន​ FWD​ ដោយការ​សហការ​បន្ថែមជា​មួយ​នឹង​ដៃ​គូល្បីៗ​​ផ្សេង​ទៀត​រួម​មាន​ Dacadoo, Nuralogix, STASH NextGen, Shadow Factory, Koa Health និង Imunis ជា​ដើម​។​

 

ចាប់​ពី​ពេល​នេះ​ទៅ​ កម្ម​វិធី​ Omne នឹង​មាន​វត្ត​មាន​លើទីផ្សារទាំងអស់របស់ក្រុមហ៊ុន FWD សម្រាប់សាធារណជនប្រើប្រាស់ជាផ្លូវការ។ លោកអ្នកអាចទាញយកកម្មវិធីនេះដោយឥតគិតថ្លៃទាំងនៅលើ App Store និង Play Store។

អត្ថបទ FWD Cambodia

Share

ព័ត៌មានទាក់ទង

Image