en     km
en     km

អូស្ត្រាលីចូលរួមរំលែកទុក្ខដល់ម្ចាស់ក្សត្រី ប៉ុន្តែមានការជជែកវែកញែកពីរបបរាជានិយមនិងសាធារណៈរដ្ឋ

Share

ស៊ីដនី៖ ប្រជាជនអូស្ត្រាលីនៅថ្ងៃសុក្រ ទី៩ ខែកញ្ញា បានចូលរួមកាន់ទុក្ខចំពោះការសោយទីវង្គតរបស់ម្ចាស់ក្សត្រី Elizabethទី២ ប៉ុន្តែអ្នកសាធារណរដ្ឋនិយមក៏បានជជែកដេញដោលអំពីការបញ្ចប់សមាគមប្រជាជាតិមានរបបរាជានិយមដែលមានអាយុកាល 1,000 ឆ្នាំ។

 

ព្រះមហាក្សត្រអង់គ្លេសជាប្រមុខរដ្ឋនៃប្រទេសអូស្ត្រាលី ក្នុងចំណោមប្រទេស 14ផ្សេងទៀត ក្រៅចក្រភពអង់គ្លេស ទោះជាតួនាទីជាប្រមុខរដ្ឋនេះគ្រាន់តែជានិមិត្តរូបក៏ដោយ។អូស្ត្រាលី​បាន​ជជែកដេញដោល​គ្នា​ជា​យូរ​មក​ហើយ​អំពី​តម្រូវ​ការ​ក្នុង​ការ​រក្សាទុក​ព្រះមហាក្សត្រ​ដែល​នៅ​ក្រៅប្រទេស។ ការបោះឆ្នោតប្រជាមតិឆ្នាំ 1999 លើប្រធានបទថាតើប្រទេសអូស្ត្រាលីគួរក្លាយជាប្រទេសសាធារណរដ្ឋឬយ៉ាងណា ទីបំផុតជាលទ្ធផលគំនិតពួកសារធារណៈរដ្ឋនិយមមិនចង់អោយមានស្តេចត្រូវចាញ់ដោយមាន 55 ភាគរយនៃអ្នកបានស្ទង់មតិបានជំទាស់។

លោក Adam Bandt មេដឹកនាំគណបក្ស Australian Greens Party លោកបានសរសេរនៅលើ Twitter ថា “យើងត្រូវការសន្ធិសញ្ញាជាមួយប្រជាជន First Nations ហើយយើងត្រូវក្លាយជាសាធារណរដ្ឋ” ។

ប៉ុន្តែអ្នកដើរតាមលោកBandt ម្នាក់បានឆ្លើយតបទៅនឹង Tweetរបស់ Bandt ថា “ពេលនេះមិនមែនជាពេលវេលាត្រឹមត្រូវក្នុងការអំពាវនាវឱ្យបង្កើតសាធារណរដ្ឋទេ ដោយមិនគិតថាខ្លួនឯងអង្គុយនៅកន្លែងរបបរាជានិយមឬសាធារណរដ្ឋ។

ការិយាល័យរបស់លោក Bandt មិនបានឆ្លើយតបភ្លាមៗចំពោះការស្វែងរកការអត្ថាធិប្បាយអំពីរឿងនេះនៅឡើយទេ។

ចលនាសាធារណរដ្ឋអូស្ត្រាលីក៏បានចូលរួមរំលែកទុក្ខម្ចាស់ក្សត្រិយផងដែរ។ កាលពីព្រះមហាក្សត្រិយានីអេលីហ្សាប៊ែតនៅមានព្រះជម្ម ទ្រង់បានគាំទ្រសិទ្ធិរបស់អូស្ត្រាលីក្នុងការក្លាយជាប្រទេសឯករាជ្យពេញលេញក្នុងអំឡុងការបោះឆ្នោតប្រជាមតិឆ្នាំ 1999 ដោយមានបន្ទូលថាវាជា “បញ្ហារបស់ប្រជាជនអូស្ត្រាលី ហើយពួកគេជាអ្នកសម្រេចចិត្តដោយខ្លួនឯង” ។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយគាំទ្រដល់ការផ្លាស់ប្តូរអូស្រ្តាលីឆ្ពោះទៅរកសាធារណរដ្ឋមួយ។ ប៉ុន្តែ​កាលពី​ថ្ងៃ​សុក្រ លោក​បាន​និយាយ​ថា​៖ «​ថ្ងៃ​នេះ​ជា​ថ្ងៃ​មួយដែលយើង​ត្រូវ​គោរព​ដល់​ម្ចាស់ក្សត្រី Elizabeth II»។

ប្រភព៖ CAN, 9 September 2022

Share

ព័ត៌មានទាក់ទង

Image