ម្ចាស់ក្សត្រី Elizabeth II បានទទួលមរណភាពនៅរសៀលថ្ងៃព្រហស្បតិ៍ក្នុងរាជដំណាក់នៅស្កុតឡេន ជាកន្លែងដែលម្ចាស់ក្សត្រីយបានចំណាយពេលច្រើនក្នុងរដូវក្តៅ។ព្រះមហាក្សត្រិយានីបានឡើងសោយរាជ្យនៅឆ្នាំ 1952 ដែលបានធ្វើអោយមានការផ្លាស់ប្តូរសង្គមយ៉ាងច្រើន។
ព្រះរាជបុត្រារបស់ទ្រង់គឺព្រះអង្គម្ចាស់ Charles ទីIII បានមានបន្ទូលថា ការសោយទិវង្គតរបស់ព្រះមាតាជាទីស្រឡាញ់របស់ទ្រង់គឺជា “ពេលនៃទុក្ខសោកយ៉ាងក្រៀមក្រំ” សម្រាប់ទ្រង់ និងសាច់សាលោកហិតរាជវង្សទាំងមូល ហើយក៍ជាការបាត់បង់សម្រាប់មនុស្សទូទៅនៅជុំវិញពិភពលោកផងដែរ។
ព្រះអង្គបានមានបន្ទូលថា៖ «យើងមានទុក្ខជាទម្ងន់ចំពោះការសោយទិវង្គតរបស់មហាក្សត្រយានីដ៏គួរឲ្យគោរពនិងជាម្ដាយជាទីស្រលាញ់។”ខ្ញុំដឹងថាការបាត់បង់របស់មហាក្សត្រយានីធ្វើអោយពលរដ្ឋអង់គ្លេសមានអារម្មណ៍ក្ដុកក្ដួលនៅទូទាំងប្រទេសនិងប្រទេស Commonwealth និង មនុស្សនៅជុំវិញពិភពលោក”។
មហាក្សត្រយានីប្រសូតនៅថ្ងៃទី 21 ខែមេសាឆ្នាំ 1926 នៅ Mayfair ទីក្រុងឡុងដ៍ ។ព្រះបិតារបស់ Elizabeth បានឡើងសោយរាជជាស្តេច George ទីVI ហើយនៅព្រះជន្ម 10 ព្រះវស្សា ។
ប្រភព៖ BBC, 9 September 2022