en     km
en     km

វេជ្ជបណ្ឌិត​មាន​ប្រសាសន៍​ថា​ កៅស៊ូ​ចង​សក់​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កដៃ​របស់​ស្ត្រី​

Share

affection-fr-hair-tie

​ស្ត្រី​ជា​ច្រើន​ចូល​ចិត្ត​យក​កៅស៊ូ​ចង​សក់ម​ករុំ​កដៃ​ ពីព្រោះ​វា​ងាយស្រួល​នៅ​ពេល​ពួក​គេ​ត្រូវការ​យក​វា​មក​ចង​សក់​។​ ប៉ុន្តែ​ពួក​គេ​មិន​បានដឹង​ទេ​ថា​ ការ​រុំ​កដៃ​ដោយ​កៅស៊ូ​ចង​សក់​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កដៃ​យ៉ាងណា​នោះ​ទេ​។​

images​នាង​ Audree​ Kopp​ បាន​ជួប​បញ្ហា​ត្រង់​កដៃ​របស់​នាង​ ដោយសារ​ទម្លាប់​ដែល​នាង​ឧ​ស្សា​ហ៍​យក​កៅស៊ូ​ចង​សក់​ពាក់​នឹង​កដៃ​។​ កដៃ​របស់​នាង​ឡើង​ប៉ោង​ធំ​និង​ប្រែ​ទៅ​ជា​ពណ៌​ក្រហម​ ព្រមទាំង​ធ្វើ​ឲ្យ​នាង​មានការ​ឈឺចាប់​។​

​នាង​បាន​ទៅ​ជួប​វេជ្ជបណ្ឌិត​ ហើយ​លោក​វេជ្ជបណ្ឌិត​និយាយ​ថា​បញ្ហា​នេះ​បណ្តាល​មក​ពី​កៅស៊ូ​ចង​សក់​។​ លោក​វេជ្ជបណ្ឌិត​បាន​ព​ន្ស​ល់​ថា​ ស្ត្រី​ទាំង​ទ្បា​យ​គួរ​មានការ​ប្រុង​ប្រយ័ត្ន​និង​មិន​គួរ​ពាក់​កៅស៊ូ​ចង​សក់​ជុំវិញ​កដៃ​ញឹកញាប់​ឡើយ​ ពីព្រោះ​វា​បង្ក​ឲ្យ​មាន​បញ្ហា​លើ​ស្បែក​ និង​ផល​ប៉ះពាល់​ផ្សេងៗ​ទៀត​។​

នាង Audree​ Kopp​ មិន​នឹក​ស្មានថា​កៅស៊ូ​ចង​សក់​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​បែប​នេះ​ឡើយ​ តែ​ជា​សំណាងល្អ​ដែល​ការ​ឈឺចាប់​លើ​កដៃ​របស់​នាង​គឺ​ដោយសារ​មក​ពី​បាក់តេរី​ប៉ុណ្ណោះ​ មិន​ទាន់​ឈាន​ដល់​មាន​បញ្ហា​ធ្ងន់ធ្ងរ​។​ កដៃ​របស់​នាង​បានជា​ធម្មតា​វិញ​បន្ទាប់​ពី​បានទទួល​ការ​ការ​វះកាត់​។​

 

​ប្រែ​សម្រួល​ដោយ​៖​ អ៊ុ​ង​ គឹ​ម​អ៊ា​ន់​ /​ ប្រភព​៖​ Elitedaily

Share

Image
Image
Image