en     km
en     km

អាជ្ញាធររំសាយការប្រមូលផ្តុំអ្នកជឿថាមានទឹកលិចផែនដីខណៈលោក ខឹម វាសនា រក្សាជំហរថាបាតុភូតនេះនឹងកើតមាន

Share

ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាបបានប្រកាសជាស្ថាពរថា អាជ្ញាធរបានរំសាយការប្រមូលផ្តុំរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនិងអ្នកគាំទ្រលើការព្យាករណ៍របស់លោកថា ផែនដីនឹងកើតមានបាតុភូតទឹកលិចគ្មានសល់ ពោលគឺមានតែទឹកដីខេត្តសៀមរាបដែលអាចស្រោចស្រង់ជីវិតបាន។ ទោះបីជាសមត្ថកិច្ចអាជ្ញាធរបានរំលាយការជួបជុំនេះក្តី តែលោក ខឹម វាសនា នៅតែរក្សាជំហរថា ទឹកនឹងលិចចក្រវាលនេះដដែល ព្រោះលោកតាំងនាមជាសម្បកព្រហ្មមកបំភ្លឺមនុស្សលោកនិងប្រជាជនខ្មែរ។

ព័ត៌មាននេះរាយការណ៍ដោយ លោក កែវ សុខា

 

យោងតាមទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តសៀមរាបចុះផ្សាយកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ បានប្រកាសជាផ្លូវការថា អាជ្ញាធរមានសមត្ថកិច្ចបានចុះទៅរំសាយការ​ប្រមូលផ្តុំក្នុងចំការលោក ខឹម វាសនា បន្ទាប់ពីការសន្យាបានដល់កាលកំណត់ បន្ទាប់ពីបាតុភូតលិចចក្រវាលមិនបានកើតមាន។

ប៉ុន្តែអាជ្ញាធរខេត្តសៀមរាបបញ្ជាក់ថា ខ្លួនត្រូវរៀបចំសម្របសម្រួលឲ្យប្រជាជនចេញទាំងអស់ទុកតែអ្នកដែលរស់នៅលើដីចម្ការនោះតែប៉ុណ្ណោះ។ ដោយឡែកពលរដ្ឋដែលត្រូវស្នាក់នៅដីក្នុងដីចម្ការនេះ អាជ្ញាធរបានឲ្យម្ចាស់ដីបញ្ជក់ចំនួនឲ្យច្បាស់លាស់ ឲ្យស្របតាមច្បាប់អាស្រ័យផលលើដីឯកជន។ បើតាមរដ្ឋបាលខេត្តសៀមរាបដដែល បច្ចុប្បន្ន​អ្នកដែលកំពុងនៅក្នុងដីចម្ការនេះ នៅមានតិចតួចប៉ុណ្ណោះ ហើយអាជ្ញាធរ នឹងបន្តសម្របសម្រួល រវាងម្ចាស់ដីនិង ប្រជាជនដែលត្រូវចាកចេញ។ ទទួលខុសត្រូវលើការរំសាយពលរដ្ឋពីការប្រមូលផ្តុំនេះ រដ្ឋបាលខេត្តសៀមរាបបានឱ្យ ក្រុមគ្រូពេទ្យប្រចាំការនៅទីនោះ យកចិត្តទុកដាក់ធ្វើការត្រួតពិនិត្យសុខភាព ផ្តល់ឱសថព្យាបាល ពិសេសការធ្វើតេស្តរកវីរុសកូវីដ-១៩។​ រយៈពេល៥ថ្ងៃមកនេះក្រុមគ្រូពេទ្យរកឃើញមានវិជ្ជមាន ០២នាក់ផងដែរ។

អាជ្ញាធរខេត្តសៀមរាបកំពុងសម្របសម្រួលអ្នកជឿតាមការឃោសនាលោក ខឹម វាសនា​ ឱ្យត្រឡប់ទៅផ្ទះ។រូបភាពពីរដ្ឋបាលខេត្តសៀមរាប។

 

ឆ្លើយតបនឹងការរំសាយលើការប្រមូលផ្តុំរបស់ខ្លួន លោក ខឹម វាសនា កាលពីថ្ងៃទី០៦ ខែកញ្ញា​ មិ្សលមិញនេះដែរ បានបង្ហោះសំណេររបស់ខ្លួនលើទំព័រហ្វេសប៊ុក ដោយរក្សាជំហរថាបាតុភូតទឹកលិចភពផែនដីនឹងនៅតែកើតមានដដែល តែម្តងនេះលោកពុំបានកំណត់កាលលបរិច្ឆេទជាក់លាក់ដូចគ្រាមុននោះទេ។

ការរក្សាជំហរដដែលនេះ ដោយលោកនៅតែអះអាងខ្លួនថាជាអវតារចាប់កំណើតមកសង្គ្រោះមនុស្សលោកពិសេសពលរដ្ឋកម្ពុជាដែលមានឈាមជ័ររបស់លោក។

ស្ថានភាពអ្នកស្នាក់នៅដីចំការលោក ខឹម វាសនា ។ រូបភាព ពីរដ្ឋបាលខេត្តសៀមរាប។

 

តាមសំណេររបស់លោកលើទំព័រហ្វេសប៊ុកដដែល លោកបង្ហាញថាបាតុភូតទឹកលិចចក្រវាលនេះ នឹងកើតមានដោយមិនតាមរយៈការព្យាករណ៍ឧតុនិយមនោះទេ ពោលគឺលោកបានប្រមើលឃើញតាមការធ្វើវិបស្សនាតាមបែបពុទ្ធសាសនាដែលជាមេរៀនរបស់ព្រះពុទ្ធព្រះនាមសមណគោតម។

ឃ្លាចុងក្រោយនៃសំណេររបស់លោក ខឹម វាសនា លោកបានសម្តែងការខកចិត្តចំពោះសាធារណជនដែលមិនព្រមជឿតាមចេតនាសុទ្ធចិត្តរបស់លោកដែលចង់សង្គ្រោះជីវិតពលរដ្ឋខ្មែរ។

សំណេរលោក ខឹម វាសនា លើទំព័រហ្វេសប៊ុករបស់លោក។ រូបភាពពីហ្វេសប៊ុក

 

ការពារចំពោះការអះអាងរបស់ខ្លួន លោក ខឹម វាសនា បានទាញទឡ្ហីករណ៍ខ្លះៗថា​ នៅបណ្តាលប្រទេសមួយចំនួនកំពុងតែកើតមានបាតុភូតធម្មជាតិខ្លះៗហើយដូចជាទឹកជំនន់ គ្រោះរញ្ជួយដី ខ្យល់ព្យុះ ហើយប្រទេសខ្លះបានផ្អាកជើងហោះហើរជុំវិញពិភពលោកផងដែរ។

ការលើកឡើងរបស់លោក ខឹម វាសនា នៅស្របពេលដែលកាលពីថ្ងៃទី០៦ ខែកញ្ញា ម្សិលមិញនៅតាមបណ្តាលប្រទេសក្នុងតំបន់អាស៊ីមួយចំនួនតួយ៉ាងប្រទេសកូរ៉េខាងត្បូង ជប៉ុន ចិន និងប៉ាគីស្ថាន កំពុងរងគ្រោះទឹកជំនន់ ព្យុះ និងគ្រោះរញ្ជួយដី។

តែយ៉ាងណាយោងតាមការរកឃើញរបស់ក្រុមអ្នកវិទ្យាសាស្រ្តអង្គការណាហ្សាបានព្យាករណ៍ថា បាតុភូត Black Hole មានចំងាយឆ្ងាយពីផែនដីប្រមាណជាង ២៤០លានឆ្នាំនៃពន្លឺ។ ដោយក្នុងមួយឆ្នាំពន្លឺមានចំងាយ ៩ទ្រីលានគីឡូម៉ែត្រពីភពផែនដីឯណ្ណោះ។ ហើយមួយឆ្នាំពន្លឺគឺត្រូវមានរយៈចំណាយពេល ១០ឆ្នាំពីផែនដី។ ដូច្នេះបើគុណជាមួយរយៈចំណាយបាតុភូតនេះរវាងភពផែនដី គឺនៅសល់រយៈពេល ២៤០០លានឆ្នាំទៀត គឺយូរមែនទែនទម្រាំបាតុភូតនេះដើរមកដល់ផែនដី៕

 

Share

ព័ត៌មានទាក់ទង

Image