loader

UN បារម្ភស្រីលង្ការអិលធ្លាក់ចូលក្នុងរបបយោធា

អង្គការសហប្រជាជាតិបានថ្លែងកាលពីថ្ងៃអង្គារទី 6 ខែកញ្ញា ថាប្រទេសស្រីលង្កាត្រូវតែបង្វែរ “ការរអិលធ្លាក់ចូលទៅរករបបយោធា” និងត្រូវកាត់ទោសអ្នកដែលទទួលខុសត្រូវចំពោះការដឹកនាំប្រទេសនាំអោយមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ។

ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនស្តីពីប្រទេសស្រីលង្កាថា “រដ្ឋាភិបាលថ្មីគួរតែធ្វើយ៉ាងណាកុំអោយស្រីលង្ការអិលធ្លាក់ទៅរករបបយោធា ដោយបញ្ចប់ច្បាប់សន្តិសុខដ៏តឹងរ៉ឹង និងការបង្ក្រាបលើអ្នកតវ៉ាដោយសន្តិវិធី”។

រដ្ឋាភិបាលរបស់លោក Rajapaksa ត្រូវបានគេចោទប្រកាន់ពីការធ្វើឱ្យមានបំណុលបរទេសកើនឡើង នាំឱ្យមានបញ្ហាសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ ខណៈដែលប្រទេសនេះកំពុងតស៊ូជាមួយនឹងផលប៉ះពាល់នៃជំងឺរាតត្បាត COVID-19 ។

លោកRajapaksa អាយុ 73 ឆ្នាំ បានចេញលិខិតលាលែងពីក្រៅប្រទេសបន្ទាប់ពីបានភៀសខ្លួនកាលពីខែកក្កដា ប៉ុន្តែលោកបានវិលត្រឡប់ចូលទីក្រុងកូឡុំបូវិញកាលពីចុងសប្តាហ៍មុន ហើយត្រូវបានបំពាក់កំម្រងផ្កាដោយសម្ព័ន្ធមិត្តនយោបាយរបស់លោកនៅពេលឈានជើងដល់ប្រទេសស្រីលង្កាវិញ។បច្ចុប្បន្ន Rajapaksa កំពុងរស់នៅក្នុងលំនៅដ្ឋានថ្មីមួយដោយមានការការពារសន្តិសុខយ៉ាងរឹងមាំ ដែលគាំទ្រដោយរដ្ឋាភិបាលរបស់ Wickremesinghe ដែលធ្វើអោយមេដឹកនាំក្រុមអ្នកតវ៉ាខកចិត្ត ចំពោះការដែលមិនអាចនាំយកលោក Rajapaksa អោយទទួលខុសត្រូវចំពោះមុខច្បាប់។

ចាប់តាំងពីលោកRanil Wickremesinghe ឡើងស្នងតំណែងជាប្រធានាធិបតីស្រីលង្កាថ្មី លោកបានប្រកាន់ជំហរតឹងរឹងប្រឆាំងនឹងបាតុកម្ម ដោយបានវាយកម្ទេចជំរំតវ៉ាដោយហិង្សានៅកណ្តាលទីក្រុងកូឡុំបូ និងចាប់ខ្លួនសកម្មជនប្រឆាំងជាច្រើននាក់។

ប្រភព៖ C N A ថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ២០២២

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ប្រជាជនអាហ្វហ្គានីស្ថាន១៦២នាក់ បានស្លាប់ដោយសារអាកាសធាតុត្រជាក់ខ្លាំង

  អាជ្ញាធរអាហ្វហ្គានីស្ថានបានរាយការណ៍កាល[...]

ក្រោមការគ្រប់គ្រងរបស់យោធាភូមាការដាំដុះអាភៀនមានការកើនឡើង

  របាយការណ៍របស់អង្គការសហប្រជាជាតិបានឱ្យដ[...]

សម្តេចសង្ឃកាតូលិកអំពាវនាវ​ឱ្យ​លុបចោលនូវច្បាប់​ប្រឆាំង​នឹងក្រុម​អ្នកស្រឡាញ់​ភេទ​ដូចគ្នា

  សម្តេចសង្ឃកាតូលិកបានចេញមុខបដិសេធច្បាប់[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x