en     km
en     km

សារមន្ទីរខេត្តកំពង់ធំមានការច្នៃប្រឌិតផ្លែរុក្ខជាតិជាវត្ថុអនុស្សាវរីយ៍

Share

កំពង់ធំ៖ តាមការរាយការណ៍ពីក្រុមយុវជននៃវិទ្យាល័យទួលក្បិលដែលបានទៅធ្វើកម្មសិក្សានៅសារមន្ទីរខេត្តកំពង់ធំបានឱ្យដឹងថា ពួកគេបានប្រទះឃើញមានការធ្វើវត្ថុអនុស្សាវរីយ៍ពីផ្លែរុក្ខជាតិដាក់តាំងក្នុងសារមន្ទីរសម្រាប់ទុកឱ្យភ្ញៀវទេសចរណ៍ទស្សនាកំសាន្ត។

ការប្រទះឃើញនេះ កើតឡើងក្នុងពេលក្រុមយុវជនសិស្សថ្នាក់ទី១២ នៃវិទ្យាល័យទួលក្បិលត្រូវបានគ្រូបង្រៀនដឹកនាំទៅទស្សនានៅសារមន្ទីរខេត្តកំពង់ធំកាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២។

ផ្លែរុក្ខជាតិដែលត្រូវបានយកមកច្នៃជាវត្ថុអនុវស្សាវរីយ៍នេះមានផ្លែដូង សំបកដូង ផ្កាត្នោតនិងផ្លែត្នោតជាដើម។ ចំណែក វត្ថុអនុវស្សាវរីយដែលអាចច្នៃចេញពីផ្លែរុក្ខជាតិរួមមាន រូបសត្វដំរី សត្វកុក និងសត្វជាច្រើនប្រភេទទៀតផងដែរ។

សត្វកុកធ្វើពីសម្បុកដូងក្នុងសារមន្ទីរខេត្តកមពង់ធំ។

 

តាមការសាកសួររបស់ក្រុមយុវជនទៅកាន់អ្នកធ្វើគ្រឿងអនុស្សាវរីយ៍ទាំងនោះបានឱ្យដឹងថា ការកែច្នៃប្រឌិតវត្ថុអនុស្សាវរីយ៍ទាំងនេះ ដើម្បីបង្ហាញដល់សាធារណជនឱ្យបានដឹងថា វត្ថុធាតុខ្លួនអាចយកមកបំលែងធ្វើជារបស់មានប្រយោជន៍ និងគ្រឿងលម្អផ្ទះ និងរបស់របបប្រើប្រាស់ផ្សេងៗទៀតបាន។

តាមការបញ្ជាក់របស់អ្នកច្នៃប្រឌិតវត្ថុអនុស្សាវរីយ៍ទាំងនោះបញ្ជាក់ថា​ វត្ថុអនុស្សាវរីយ៍ទាំងនេះអាចជាចំណែកមួយបង្ហាញឱ្យដឹងពីការវិវត្តន៍នៃសម័យកាលនីមួយៗផងដែរ៕

អ្នកច្នៃប្រឌិតបានយកផ្លែដូង និងផ្កាត្នោតធ្វើជាសត្វដំរី។

 

អត្ថបទខ្លីនេះសរសេរដោយ សែ បូរី ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលស្ថិតក្នុងគម្រោងសំឡេងយុវជនមានសារៈសំខាន់ គាំទ្រដោយសហភាពអឺរ៉ុបប្រចាំកម្ពុជា(EU) និង DW Akademie។

Share

Image
Image
Image