en     km
en     km

ម្សៅលាបទារក១២ប្រភេទត្រូវបានអនុញ្ញាតឲ្យមានការនាំចូលនិងចែកចាយឡើងវិញ

Share

ភ្នំពេញ ៖ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹង ស្ដីពីការអនុញ្ញាតឱ្យនាំចូលនិងចែកចាយឡើងវិញនូវផលិតផលម្សៅលាបទារក និងកុមារ ដែលធ្លាប់បានផ្អាកបណ្ដោះអាសន្នកាលពីគ្រាមុនឲ្យដំណើរការឡើងវិញ។

ខ្លឹមសារក្នុងសេចក្តីជូនដំណឹង ក.ប.ប បានបញ្ជាក់ថា បន្ទាប់ពីបានបន្តការពិនិត្យ និងវិភាគយ៉ាងល្អិតល្អន់ លើគំរូផលិតផល ក្រោមកិច្ចសហការយ៉ាងជិតស្និត ជាមួយដៃគូអភិវឌ្ឍន៍ នៃប្រទេសអូស្ត្រាលី អគ្គនាយកដ្ឋាន ក.ប.ប បានអនុញ្ញាតឲ្យក្រុមហ៊ុនអាចនាំចូល និង ចែកចាយឡើងវិញ នូវផលិតផលម្សៅលាប សម្រាប់ទារកនិងកុមារទាំង ១២លេខកូដ។ ម្ស៉ៅលាបទាំងននោះបានកំណត់អត្តសញ្ញាណ ក្នុងតារាងឧបសម្ព័ន្ធនៃសេចក្តីជូនដំណឹង ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។
សូមរំលឹកថា អគ្គនាយកដ្ឋាន ក.ប.ប ធ្លាប់បានផ្អាកជាបណ្តោះអាសន្នការនាំចូល និងចែកចាយផលិតផលម្សៅលាបទារក និងកុមារចំនួន ១២ លេខកូដ នៅក្នុងទីផ្សារកម្ពុជា បន្ទាប់រកឃើញថា មានវត្តមានសារធាតុអាសបេស្តុស (Asbestos)ដែលនាំឲ្យមានជំងឺមហារីក ដល់អ្នកប្រើប្រាស់នៅថ្ងៃ២៣ ខែសីហា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ។

គូសបញ្ជាក់ផងដែរថា ក.ប.ប.បន្ដថា វិធានការបានអនុវត្តនេះ គ្រាន់តែជាវិធានការបង្ការជាមុន ដោយហេតុ សារធាតុអាសបេស អាចមានក្នុងម្សៅតាល់ស៍ (Talcum Powder) គឺជាសារធាតុគ្រោះថ្នាក់ និងជាការព្រួយបារម្ភសកល ដែលចាំបាច់តម្រូវឲ្យមានភស្តុតាងវិទ្យាសាស្ត្រ បញ្ជាក់ត្រឹមត្រូវនិងច្បាស់លាស់។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ក.ប.ប ដដែល៕

 

Share

Image
Image
Image