en     km
en     km

ប្រទេសកូរ៉េខាងត្បូងព្រមានអំពីព្យុះទីហ្វុងវាយប្រហារ

Share

ប្រទេសកូរ៉េខាងត្បូងបានចេញសេចក្តីជូនដំណឹងអំពីអាកាសធាតុ និងបានបង្កើនកម្រិតប្រកាសអាសន្នព្យុះទីហ្វុងនៅថ្ងៃចន្ទ ទី 5 ខែកញ្ញា ខណៈដែលព្យុះទីហ្វុង ហ៊ីនណំាន័រ (Hinnamnor)  បានខិតជិតមកជាមួយនឹងភ្លៀងធ្លាក់និងខ្យល់បក់បោកខ្លាំងអាចវាយប្រហារផ្នែកភាគខាងត្បូងប្រទេសកូរ៉េខាងត្បូង។

ព្យុះទីហ្វុង ហ៊ីនណំាន័រ ត្រូវបានគេរាយការណ៍ថានឹងបក់បោកឆ្ពោះទៅកាន់ភាគខាងជើង ក្នុងល្បឿនខ្យល់ ១៩គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចនឹងឡើង ដល៩០គីឡូម៉ែត្រក្នុងមួយម៉ោង ឆ្ពោះទៅកាន់ភាគនិរតីនៃទីក្រុងកំពង់ផែប៊ូសាននៅព្រឹកថ្ងៃអង្គារ បន្ទាប់ពីព្យុះនេះបក់បោកដល់តំបន់ដែនទឹកនៃកោះចេជូ (Jeju) នៅពាក់កណ្ដាលយប់ថ្ងៃចន្ទ។ ចំណែកឯ ទីក្រុងមួយចំនួន ដែលត្រូវបានប្រកាសអាសន្នកម្រិតខ្ពស់ក្នុងនោះរួមទីក្រុង ជីវ៉ាងជូ (Gwangju) ប៊ូសាន (Busan) ដេហ្គូ (Daegu) និងទីក្រុងអ៊ូលសាន (Ulsan) ព្រមទាំងកោះចេជូ (Jeju) ខណៈអាជីវកម្មមួយចំនួនត្រូវផ្អាក សកម្មភាពជាបណ្ដោះអាសន្នផងដែរ។

រដ្ឋបាលឧតុនិយមកូរ៉េ (KMA) បាននិយាយថា “ខ្យល់បក់​ និងភ្លៀងធ្លាក់ខ្លាំង ត្រូវបានគេរំពឹងថានៅទូទាំងប្រទេសរហូតដល់ថ្ងៃអង្គារ ដែលនឹងមានរលកសមុទ្រខ្ពស់ៗនិងអាចមានរលកយក្សស៊ូណាមិ” ។

 

ការព្រមាននេះផ្តោតលើបណ្ដាទីក្រុងភាគខាងត្បូង រួមទាំងទីក្រុង Gwangju ទីក្រុង Busan ទីក្រុង Daegu និង Ulsan បន្ទាប់ពីនោះនៅកោះ Jeju ភាគខាងត្បូង ខណៈដែលទីស្នាក់ការកណ្តាលប្រឆាំងគ្រោះមហន្តរាយ និងសុវត្ថិភាពកាលពីថ្ងៃអាទិត្យបានប្រកាសគ្រាអាសន្នដល់កម្រិតខ្ពស់បំផុតដោយព្យុះទីហ្វុងក្នុងរយៈពេលប្រាំឆ្នាំ។

 

ប្រភព៖ C N A, 5 September 2022

Share

Image Not Found
Image

ព័ត៌មានទាក់ទង