ទីប្រឹក្សាសន្តិសុខជាតិរបស់កូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងត្បូង និងសមភាគីអាមេរិក និងជប៉ុន បានព្រមព្រៀងគ្នាថា នឹងមិនមានការឆ្លើយតបទន់ភ្លន់នោះទេ ប្រសិនបើកូរ៉េខាងជើង ធ្វើការសាកល្បងនុយក្លេអ៊ែរម្ដងទៀត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃសុក្រ ទី០២ ខែកញ្ញា។
ទីប្រឹក្សាសន្តិសុខជាតិប្រទេសកូរ៉េខាងត្បូង អាមេរិក និងជប៉ុន បានប្រជុំពិភាក្សាត្រីភាគីនៅរដ្ឋ Hawaii ចំពេលមានសញ្ញាថាកូរ៉េខាងជើងបានត្រៀមលក្ខណៈធ្វើការសាកល្បងនុយក្លេអ៊ែរជាលើកដំបូងចាប់តាំងពីឆ្នាំ 2017 ។
លោកKim Sung-han ទីប្រឹក្សាសន្តិសុខជាតិប្រទេសកូរ៉េខាងត្បូងបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកិច្ចពិភាក្សាត្រីភាគីនេះថា “ប្រសិនបើកូរ៉េខាងជើងធ្វើការសាកល្បងនុយក្លេអ៊ែរលើកទីប្រាំពីររបស់ខ្លួន នឹងមានការឆ្លើយតបខុសគ្នាពីលើកមុនៗ” ។
លោក គីម ត្រូវបានគេដកស្រង់សម្តីថា “យើងបានព្រមព្រៀងគ្នាថា មិនគួរមានការគិត ឬការឆ្លើយតបដោយទើសទាល់ទេ ចំពោះកូរ៉េខាងជើងបានធ្វើតេស្តនុយក្លេអ៊ែរម្ដងទៀត។កូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរបានធ្វើការសាកល្បងកាំជ្រួចក្នុងល្បឿនមិនធ្លាប់មានក្នុងឆ្នាំនេះ។
កាលពីពាក់កណ្តាលខែសីហា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលឆ្លងទ្វីបចំនួនពីរគ្រាប់ពីឆ្នេរសមុទ្រភាគខាងលិច បន្ទាប់ពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធលើទីលានដ៏ធំបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
ប្រភព៖ C N A ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២