en     km
en     km

ទូតខ្មែរនៅកូរ៉េខាងត្បូងសម្តែងការខកចិត្តចំពោះពលករខ្មែរបោះបង់ការងារដោយជឿតាមលោក ខឹម វាសនា

Share

ភ្នំពេញ: ឯកអគ្គរដ្ឋទូតកូរ៉េសម្តែងការខកចិត្តក្រោយពលករខ្មែរ សម្រេចចិត្តបោះបង់ការងារ នាំគ្នាធ្វើមាតុប្រទេសយ៉ាងប្រញាប់ ដោយជឿលើការឃោសនារបស់លោក ខឹម វាសនា ថាមានគ្រោះទឹកជំនន់លិចពិភពលោកកើតឡើង ដែលកត្តានេះនាំឲ្យខូចផលប្រយោជន៍សេដ្ឋកិច្ច និងសង្គមជាតិ។
នេះបើតាមការឱ្យដឹងពីលោកស្រី ជ្រឹង បុទុមរង្ស៉ី ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំសាធារណៈរដ្ឋកូរ៉េ លើទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ នេះ។


លោកស្រី ជ្រឹង បុទុមរង្ស៉ី បន្ថែមថា លោកស្រីហាក់ហួសចិត្តព្រោះពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសកូរ៉េខាងត្បូងបាននាំគ្នាត្រឡប់ទៅប្រទេសកម្ពុជាតាមការឃោសនារបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ លោកស្រីចាត់ទុកការឃោសនានេះ ជាការប្រើប្រាស់រូបភាពអបិយ៍ជំនឿ ឃោសនាតាមបែបប្រជាភិថុតិ បោកបញ្ឆោតដោយមិនសមហេតុផល គ្មានមូលដ្ឋាន និងគ្មានប្រភពភស្តុតាងច្បាស់លាស់។
លោកស្រីបានអំពាវនាវឱ្យប្រជាពលករ ដែលរស់នៅនិងកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េ សូមរក្សាភាពស្ងប់ស្ងាត់ និងបន្តអនុវត្តន៍កិច្ចការងាររៀងៗខ្លួន។


ដោយឡែកប៉ុន្មានថៃ្ងចុងក្រោយនេះអាជ្ញាធរខេត្តសៀមរាបក៏បានចេញសេចក្តីប្រកាសព័ត៌មានឲ្យបងប្អូនប្រជាពលរដ្ឋទាំងក្នុងស្រុក និងក្រៅប្រទេសដែលប្រមូលផ្តុំមកនៅលើភ្នំគូលេន ដើម្បីរួចផុតពីទឹកជំនន់នោះ ឲ្យរំសាយការប្រមូលផ្តុំវិលទៅកន្លែងស្នាក់នៅរៀងៗខ្លួនវិញ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង២៤៖០០នាទីយប់។
អាជ្ញាធរខេត្តសៀមរាបបន្តថា លោក ខឹម វាសនា បានឃោសនា ប្រាសចាកពីសេចក្តីពិត និងតាំងខ្លួនជាព្រហ្ម ផ្សព្វផ្សាយថាមានអភូតហេតុទឹកជំនន់លិចទូទាំងពិភពលោក ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋក្នុងនិងក្រៅប្រទេសមានការយល់ច្រលំ និងមានភាពភិតភ័យបោះបង់ចោលផ្ទះសម្បែង ការងារ និងមុខរបរមកស្នាក់នៅក្នុងដីចម្ការស្ថិតនៅក្បែរជើងភ្នំគូលែន ភូមិថ្មជល់ ឃុំភ្នំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

Share

ព័ត៌មានទាក់ទង

Image