en     km
en     km

អ្នកដឹកនាំកម្មវិធី Miss Grand Cambodia ចេញមុខសុំទោសមហាជនក្រោយជួបក្រសួងវប្បធម៌

Share

លោក អ៊ិន សុភិន អគ្គនាយកក្រុមហ៊ុនមហាហង្ស បានចេញមុខសុំទោសមហាជន ចំពោះភាពខ្វះចន្លោះនៃការរៀបចំកម្មវិធីប្រកួត Miss Grand Cambodia។ ចំណែកក្រសួងវប្បធម៌ បានជំរុញឱ្យម្ចាស់រៀបចំកម្មវិធីនេះត្រូវសិក្សាឈ្វែងយល់ពីតម្លៃវប្បធម៌ និងតម្លៃស្ដ្រីបន្ថែមទៀត។

នៅថ្ងៃទី០១ ខែ កញ្ញា ឆ្នាំ២០២២ នេះ អ្នកដឹកនាំផលិតកម្មមហាហង្ស លោក អ៊ិន សុភិន បានចេញមុខសុំទោសមហាជន ចំពោះភាពខ្វះចន្លោះក្នុងការរៀបចំកម្មវិធីប្រឡងសម្រស់ Miss Grand Cambodia ដែលផ្ទុះការរិះគន់លើបណ្តាញសង្គមកន្លងមក ។
លោកបានផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មាន Fresh News ថា ក្នុងនាមជាអ្នករៀបចំកម្មវិធី គឺលោកមានបំណងផ្សព្វផ្សាយអ្វីដែលល្អៗ សម្រាប់ប្រយោជន៍សង្គមជាតិទាំងមូល ប៉ុន្តែអ្វីដែលក្រុមការងាររបស់លោកគិត បែរជាមានភាពខុសឆ្គងទៅវិញ។ ជាក់ស្តែង រឿងយកល្បែងតំណាងឲ្យក្រុងបាវិតខេត្តស្វាយរៀង និងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ គឺចង់បង្ហាញសក្តានុពលនៃខេត្តទាំងពីរតែប៉ុណ្ណោះ។


ក្រោយពីជំនួបរវាងអ្នករៀបចំកម្មវិធី Miss Grand Cambodia និងលោកស្រី ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បះ រួមទាំងតំណាងក្រសួងកិច្ចការនារី ក្រសួងព័ត៌មាន និងក្រសួងអប់រំ នៅរសៀលថ្ងៃទី០១ ខែកញ្ញានេះ ក្រសួង សេចក្ដីប្រកាសព័ត៌មាន ដោយណែនាំដល់អគ្គនាយកផលិតកម្មមហាហង្សត្រូវឈ្វែងយល់ពីវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី អត្តសញ្ញាណ ជាពិសេសតម្លៃស្ដ្រីខ្មែរបន្ថែមទៀត។ ក្រៅពីនេះ ក្រសួងតម្រូវឱ្យលោកត្រូវសហការជាមួយស្ថានប័នពាក់ព័ន្ធ ដើម្បីកុំឱ្យកើតមានកំហុស ចេតនាឬ អចេតនា កើតឡើងជាថ្មីម្ដងទៀត ដែលនាំឱ្យប៉ះពាល់ដល់តម្លៃវប្បធម៌ និងគុណរតម្លៃស្ដ្រី។
បើតាមអ្នកនាំពាក្យក្រសួងវប្បធម៌ធ្លាប់បានលើកឡើងកន្លងមកថា រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយលើកស្ទួយវិស័យវប្បធម៌ ហើយការផ្តល់សិទ្ធិឲ្យវិស័យឯកជនរៀបចំកម្មវិធីប្រកួតបវរកញ្ញា ជាការរួមចំណែកលើកស្ទួយវិស័យមួយនេះ។ ក្នុងនាមក្រសួងជំនាញ គឺមានយន្តការរដ្ឋបាល ដូចជាណែនាំ និងស្តីបន្ទោស លើផលិតករដែលរៀបចំខុស ហើយបើខុសធ្ងន់ទើបមានវិធានការផ្លូវច្បាប់។


ទោះបីបែបនេះក្ដី រាជរដ្ឋាភិបាល និង ស្នើឱ្យមហាជនមិនត្រូវបន្ទោសលើបេក្ខនារីដែលចូលរួមប្រកួតនោះទេ ព្រោះរាល់បេក្ខភាពទាំងអស់ត្រូវស្លៀកពាក់ទៅតាមការរៀបចំរបស់កម្មវិធី។
សូមជម្រាបថា កម្មវិធីប្រឡងបវរកញ្ញានេះ ទើបតែរកឃើញជ័យលាភីថ្មីសម្រាប់ឆ្នាំ២០២២ គឺកញ្ញា ពេជ្រ វត្តីសារាវឌី ដើម្បីយកតំណាងឱ្យកម្ពុជាប្រកួតលើឆាកអន្ដរជាតិនាប្រទេសឥណ្ឌូនេស៊ីនាពេលខាងមុខ។ តែចំពោះឈុត ឬរូបរាត្រីសមោល ស ដែលត្រៀមយកទៅប្រកួតមានការចូលរួមពីក្រសួងវប្បធម៌ ឬអត់នោះ មិនទាន់ទទួលបានការពន្យល់បន្ថែមពីអ្នកនាំពាក្យក្រសួងវប្បធម៌នៅឡើយទេ ដោយលោកមិនលើកទូរសព្ទ៕

#ក្រសួងវប្បធម៌ #Miss Grand Cambodia

Share

ព័ត៌មានទាក់ទង

Image