ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានចេញតម្លៃប្រេងលើទីផ្សារកម្ពុជា ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២នេះ ថា តម្លែប្រេងសាំងរក្សាតម្លៃដដែល គឺ ៤៧០០រៀល ក្នុងមួយលីត្រ តែតម្លៃប្រេងម៉ាស៊ូតឡើងថ្លៃ ៤00រៀលក្នុងមួយលីត្រ។
ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួង នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ បានបញ្ជាក់ឱ្យដឹងថា តម្លែប្រេងឥន្ទនៈលើទីផ្សារអន្ដរជាតិ តម្លៃប្រេងសាំងធម្មតា ៤៩៦៧រៀល ក្នុងមួយលីត្រ និងតម្លៃប្រេងសាំងម៉ាស៊ូត ៥៧៦៧ រៀកក្នុងមួយលីត្រ តែដើម្បីជួយសម្រួលដល់ជីវភាពប្រជាជន ក្រសួងសម្រេចបញ្ចុះតម្លៃ ៦.៥សេនដុល្លាក្នុងមួយលីត្រ។
# ក្រសួងពាណិជ្ជកម្ម #តម្លៃប្រេងសាំង
Post Views: 158