សារព័ត៌មាន C N A បានផ្សាយអោយដឹងថា នៅចម្ងាយប្រហែល ៣០km ពីព្រំដែនកូរ៉េខាងជើងដែលមានកំពែងរឹងមាំជាមួយ កងកម្លាំងចម្រុះកូរ៉េខាងត្បូង និងអាមេរិកបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតដ៏ធំនៅថ្ងៃពុធ ទី31 សីហា ដោយមានបាញ់កាំភ្លើងធំ រថក្រោះ និងសព្វាវុធផ្សេងទៀត ដែលមើលទៅដូចជាប្រតិបត្តិការសិកមួយយ៉ាងពិតប្រាកដ។
កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធលើទីលានដ៏ធំបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ បន្ទាប់ពីបានផ្អាដោយសារជំងឺ COVID-19 និងបញ្ហាការទូតជាមួយកូរ៉េខាងជើងមួយរយៈកន្លងមក ។
សម្ព័ន្ធមិត្តទាំងពីរយល់ថាសមយុទ្ធនេះជាផ្នែកសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការរារាំង ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើងរដែលកំពុងកើនឡើង ប៉ុន្តែកូរ៉េខាងជើងបានហៅសមយុទ្ធរបស់អាមេរិកនិងកូរ៉េខាងត្បូងនៅពេលនេះថាជាការហាត់សមសម្រាប់សង្គ្រាម។
សមយុទ្ធរួមនេះមានការបាញ់កាំភ្លើងធំរបស់អាមេរិក និងកូរ៉េខាងត្បូង រថក្រោះ កាំភ្លើងយន្ត និងកាំភ្លើងត្បាល់។ យន្តហោះវាយប្រហារ A-10 និងឧទ្ធម្ភាគចក្រ Apache ក៏ចូលរួមផងដែរ។ការវាយលុកចូលតាមជ្រលងភ្នំបានឮកងរំពង ខណៈដែលរថក្រោះប្រយុទ្ធភាគីទាំងពីរបានបាញ់តម្រង់គោលដៅ ដោយបានបញ្ជូនរលកដ៏រន្ធត់ពាសពេញជ្រលងភ្នំ។
វរសេនីយ៍ឯក Brandon Anderson មេបញ្ជាការរងកងពលធំសម្រាប់ការធ្វើសមយុទ្ធបាននិយាយថា សមយុទ្ធនេះមិនសំដៅលើសត្រូវណាមួយឡើយ ប៉ុន្តែផ្តោតលើ “ហេតុផលសម្ព័ន្ធភាពអាមេរិកនិងកូរ៉េខាងត្បូង”។
វរសេនីយ៍ឯក Brandon Anderson បាននិយាយថា សមយុទ្ធនេះបានរៀបចំឡើងដើម្បីក្លែងធ្វើប្រយុទ្ធជាមួយសត្រូវ។លោក Anderson បាននិយាយថា “យើងកំពុងហ្វឹកហាត់សម្រាប់ប្រតិបត្តិការប្រយុទ្ធទ្រង់ទ្រាយធំ” ដោយដកពិសោធជម្លោះនៅអ៊ុយក្រែនធ្វើជាមេរៀនអំពីការប្រើប្រាស់កាំភ្លើងធំរយៈចម្ងាយឆ្ងាយ និងវិធីឃ្លាំមើល និងការឈ្លបយកការណ៍។សមយុទ្ធទ្រង់ទ្រាយធំជាច្រើនត្រូវបានលុបចោលកាលពីឆ្នាំ 2018 នៅពេលប្រធានាធិបតីអាមេរិកលោក Donald Trump ព្យាយាមបញ្ចុះបញ្ចូលមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ឱ្យបោះបង់គម្រោងអាវុធនុយក្លេអ៊ែរចោល។ ក្រៅពីនោះសមយុទ្ធយោធាក៍បានផ្អាកដោយសារCOVID-19 ផងដែរ។អតីតមន្ត្រីយោធាជាន់ខ្ពស់ម្នាក់បានប្រាប់ថាកងកម្លាំងអាមេរិក និងកូរ៉េខាងត្បូងបានបន្តហ្វឹកហាត់ធ្វើសមយុទ្ធជាច្រើន ប៉ុន្តែមិនបានផ្សព្វផ្សាយជាសាធារណៈទេ។
ប្រភព៖ C N A ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២