en     km
en     km

ចិន​នឹង​រៀបចំ​សមាជ​បក្ស​កុម្មុយនិស្ត​លើក​ទី​២០

Share

 

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបាននិយាយនៅថ្ងៃអង្គារ ទី៣០ ខែសីហា ថា បក្សកុម្មុយនិស្តចិនដែលកំពុងកាន់អំណាចនឹងធ្វើសមាជរៀងរាល់ប្រាំឆ្នាំម្តង ដោយចាប់ផ្តើមនៅថ្ងៃទី 16 ខែតុលា ខណៈដែលលោកប្រធានាធិបតី Xi Jinping ត្រូវបានគេរំពឹងថានឹងបន្តអាណត្តិជាប្រធានាធិបតីលើកទី 3 បន្តទៀត។

 

សមាជគណបក្សកុំមុយនីសចិន ដែលជាធម្មតាប្រើរយៈពេលប្រហែលមួយសប្តាហ៍ សមាជិកគណបក្សប្រហែល 2,300 នឹងជួបប្រជុំគ្នា ដែលភាគច្រើនការប្រជុំត្រូវបានធ្វើឡើងដោយបិទទ្វារនៅមហាសាលប្រជាជននៅទីលានធានអានមេន ដើម្បីជ្រើសរើសមេដឹកនាំគណបក្សសម្រាប់រយៈពេលប្រាំឆ្នាំបន្ត។

លោក Xi ដែលមានអាយុ 69 ឆ្នាំបានបង្រួបបង្រួមអំណាចចាប់តាំងពីបានក្លាយជាអគ្គលេខាធិការបក្សកាលពីមួយទសវត្សរ៍មុន ដែលគេស្គាល់លោកដោយការលុបបំបាត់ការប្រឆាំងបក្សពួកនិយម ។ លោក Xi ជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសចិនបន្ទាប់ពីលោកម៉ៅ សេទុង ត្រូវបានគេរំពឹងថានឹងគ្រប់គ្រងទូទៅលើការតែងតាំងដំណែងសំខាន់ៗ និងការរៀបចំគោលនយោបាយនានារបស់ប្រទេសចិន។

 

បន្ទាប់ពីសមាជបក្សលើកទី 20 លោក Xi ត្រូវបានគេរំពឹងថានឹងត្រូវគ្រប់គ្រងតួនាទីជាអគ្គលេខាបក្សកុម្មុយនិស្ត និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមបន្តទៀត។ គេរំពឹងទុកថានឹងមានការផ្លាស់ប្តូរតិចតួច។ ក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍បក្សបច្ចុប្បន្នមានសមាជិកចំនួនប្រាំពីររូប ហើយនាយករដ្ឋមន្ត្រី Li Keqiang នឹងចូលនិវត្តន៍នៅខែមីនា ឆ្នាំក្រោយ។

ប្រភព៖C N A, 31 August 2022

Share

ព័ត៌មានទាក់ទង

Image