en     km
en     km

ដុំទឹកកកនៅ Greenland បាក់រលាយនឹងធ្វើអោយទឹកសមុទ្រកើនឡើង២៧សង់ទីម៉ែត្រ

Share

ផ្ទាំងទឹកកកដែលរលាយយ៉ាងឆាប់រហ័សនៅហ្គ្រីនលែនបានបង្កើនកម្រិតទឹកសមុទ្រយ៉ាងហោចណាស់ 10.6 អ៊ីង ស្មើនឹង​ 27 សង់ទីម៉ែត្រ ដែលច្រើនជាងពីរដងនៃការព្យាករណ៍ពីពេលមុន។នេះបើយោងតាមការសិក្សាស្រាវជ្រាវដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ។រាយការណ៍លម្អិតដោយ……..

 

លោកWilliam Colgan អ្នកជំនាញផ្នែកទឹកកកនៅឯ Geological Survey នៃប្រទេសដាណឺម៉ាក និងហ្គ្រីនលែនបានអោយដឹងថាទឹកកករលាយដោយការប្រែប្រួលអាកាសធាតុ ដែលធ្វើអោយទឹកសមុទ្រឡើងដោយជៀសមិនរួច”វាជាដុំទឹកកកមរណៈ។លោក Colgan បានផ្តល់បទសម្ភាសន៍ថាវានឹងរលាយហើយហូរទៅមហាសមុទ្រ”។

ការសិក្សានេះបានរកឃើញថាកម្រិតទឹកសមុទ្រកើនឡើងច្រើនជាងពីរដងលើសពីការរំពឹងទុករបស់អ្នកវិទ្យាសាស្ត្រ។ ការសិក្សាមួយដែលបានចុះផ្សាយក្នុងទស្សនាវដ្តី Nature Climate Change បានសរសេរថាទឹកសមុទ្រអាចឡើងដល់ 30 អ៊ីញ ឬ78 សង់ទីម៉ែត្រ។ ផ្ទុយទៅវិញ របាយការណ៍របស់ក្រុមប្រឹក្សាអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុកាលពីឆ្នាំមុនបានព្យាករណ៍ពីចន្លោះពី 2 ទៅ 5 អ៊ីងឬ6 ទៅ 13 សង់ទីម៉ែត្រដោយសារការរលាយទឹកកកនៅGreenlandនៅឆ្នាំ 2100។

 

អ្នកសិក្សាស្រាវជ្រាវម្នាក់បាននិយាយថា ទឹកកកជាង 120 ពាន់ពាន់លានតោន នឹងត្រូវរលាយ។ នៅពេលដែលទឹកកកនោះរលាយចូលទៅក្នុងទឹកសមុទ្រ ប្រសិនបើគេប្រមូលផ្តុំទឹកនោះដាក់លើប្រទេសសហរដ្ឋអាមេរិក វានឹងមានជម្រៅ 37 ហ្វីត ស្មើនឹង11 ម៉ែត្រ។

សូមបញ្ជាក់ផងដែរថាGreenlandគឺជាដែនកោះមួយនៃដាណឺម៉ាក​ ដែលស្ថិតនៅចន្លោះមហាសមុទ្រអាកទិក និងអាត្លង់ទិក។

Source: AP, 30 August 2022

 

Share

Image
Image
Image