loader

ពលរដ្ឋបន្តរុះរើសំណង់ខុសច្បាប់បន្ថែមក្នុងតំបន់អង្គរខណៈយុទ្ធនាការចុះវាស់វែងសម្រេចបានទំហំជាង ៧០ម៉ឺនហិកតា

សៀមរាប៖ ប្រជាពលរដ្ឋរស់នៅតំបន់អង្គរដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាបានបន្តរុះរើសំណង់ខុសច្បាប់របស់ខ្លួនជាបន្តបន្ទាប់ ខណៈការអនុវត្តយុទ្ធនាការចុះវាស់វែង កំណត់និយាមកាត់ក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់សម្រេចបានជាង៧០ម៉ឺនហិកតា។

រូបពីក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម

យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ចុះផ្សាយនៅថ្ងៃទី៣១ខែសីហានេះបន្ថែមបានឱ្យដឹងថា មានប្រជាពលរដ្ឋចំនួន១២ គ្រួសារ បានបន្តការរុះរើសំណង់ខុសច្បាប់រួមមានរោងផ្ទះបាយ រោងលក់ដូរ តូប កញ្ចុះ សាលាឆទាន រោងចិញ្ចឹមមាន់ សរុបប្រមាណ ២០ទីតាំង នៅលើខ្នងទំនប់ស្រះស្រង់ខាងត្បូង។
តាមរបាយការណ៍គិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២២ ឱ្យដឹងថា ក្រុមការងារបច្ចេកទេសបាននិងកំពុងធ្វើការវាស់វែងក្បាលដីនៅភូមិចំនួន ៧៩ ភូមិ នៃភូមិគោលដៅចំនួន ១១៤ ភូមិ។ ការអនុវត្តយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរានេះទៀតសោតមាន ២៦ភូមិ សម្រេចលទ្ធផលបាន១០០% ហើយមានភូមិចំនួន ២៨ ភូមិ សម្រេចលទ្ធផលបាន ៧០% និង ២៥ ភូមិទៀតសម្រេចលទ្ធផលបាន ៥%។

រូបពីក្រសួងរៀបចំ ដែនដី និងនគរូបនីយកម្ម

របាយការណ៍ក្រសួងបន្តថា ការចុះវាស់វែងកំណត់និយាមកាក្បាលដីទាំង ៧៩ ភូមិនោះវាស់វែងបានក្បាលដីបាន ៤៦ ០៣៣ ក្បាលដី ទំហំជាង ៧សែន ១ម៉ឺន ៦ពាន់ហិកតា។ ក្នុងនោះ ក្បាលដីមានសំណង់ចំនួនជាង ២ម៉ឺនក្បាលដី ហើយក្បាលដីគ្មានសំណង់ ចំនួនជាង ២ម៉ឺនក្បាលដីដែរ ខណៈក្បាលដីជាដីស្រែ ចំការ មានចំនួន ២ ៦៧៥ ក្បាលដី។
បើតាមក្រសួងដែនដី ការរៀបចំដីឡូត៍នៅតំបន់អភិវឌ្ឍរុនតាឯកសម្រាប់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ មកតាំងទីលំនៅថ្មី អនុវត្តដោយក្រុមការងាររបស់ក្រសួងបរិស្ថាន និងអាជ្ញាធរជាតិអប្សរា សម្រេចបានទំហំជាង ១ម៉ឺនហិកតា៕

រូបពីក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម
0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

មិទ្ទីញរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាបានប្រារព្ធជាថ្មីក្រោយកូវីដ១៩

មិទ្ទីញរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា[...]

កម្ពុជាឈ្នះក្តីពីគណៈកម្មការអឺរ៉ុបដែលដកហូតការអនុគ្រោះពន្ធ សម្រាប់ការនាំចូលអង្ករពីកម្ពុជា

ភ្នំពេញ៖ កម្ពុជាបានឈ្នះក្តីលើបណ្តឹងតវ៉ា ចំពោះ[...]

សម្តេច  ហ៊ុន សែន៖ បណ្ដាញទីក្រុងឆ្លាតអាស៊ាន (ASCN)  កំពុងរួមចំណែកសំខាន់ ឈានទៅសម្រេចនូវចក្ខុវិស័យអាស៊ាន២០២៥ និងផែនការអភិវឌ្ឍទីក្រុង

សម្តេច ហ៊ុន សែននាយករដ្ឋមន្ដ្រីនៃកម្ពុជាបញ្ជាក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x