យោងតាមសារព័ត៌មាន C N A បានផ្សាយថាមន្ត្រីកសិកម្មថៃកាលពីថ្ងៃចន្ទ (២៩ សីហា) បានអោយដឹងថា ប្រទេសថៃ និងវៀតណាមបានព្រមព្រៀងសហការគ្នាក្នុងការបង្កើនតម្លៃស្រូវនៅលើទីផ្សារពិភពលោក បន្ទាប់ពីបានពិភាក្សាគ្នាជាច្រើនខែ ដើម្បីលើកកម្ពស់ប្រាក់ចំណូលកសិករនៅតាមជនបទ។
លោក Alongkorn Ponlaboot ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងកសិកម្ម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នេះជាលើកទីមួយហើយ ដែលប្រទេសថៃ និងវៀតណាម… បានយល់ព្រមសហការគ្នាក្នុងការលើកតម្លៃអង្ករនៅលើទីផ្សារពិភពលោក” ។
ថៃនិងវៀតណាមបានចាប់ផ្តើមចរចាគ្នាលើតម្លៃស្រូវអង្ករកាលពីខែឧសភា។ អ្នកនាំពាក្យថៃបាននិយាយថា គោលបំណងគឺដើម្បីដំឡើងថ្លៃការនាំចេញអង្កររបស់ថៃ-វៀតណាម ក្នុងទីផ្សារពិភពលោក និងជំរុញប្រាក់ចំណូលរបស់កសិករ។
ប្រទេសថៃនិងវៀតណាមអង្ករប្រហែល 10 ភាគរយនៃអង្ករពិភពលោក និងប្រហែល 26 ភាគរយនៃការនាំចេញសកល នេះបើយោងតាមក្រសួងកសិកម្មសហរដ្ឋអាមេរិក។វាមិនទាន់ដឹងច្បាស់នៅពេលដែលការដំឡើងថ្លៃណាមួយនឹងមានប្រសិទ្ធភាព។
លោក អាឡុងកនបាននិយាយថា “គោលដៅនឹងសម្រេចបានឬអត់? ខ្ញុំមិនអាចឆ្លើយបានទេ។ ប៉ុន្តែថ្ងៃនេះ យើងបានបោះជំហានដំបូងរបស់យើងរួមគ្នាក្នុងនាមជាដៃគូយុទ្ធសាស្ត្រក្នុងវិស័យកសិកម្ម”។
សមាគមស្បៀងអាហារវៀតណាម និងក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមមិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់សារព័ត៌មាន Reuters ដើម្បីសុំការអត្ថាធិប្បាយទេ។
ប្រភព៖ C N A ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០២២