en     km
en     km

យុ​វជន​យល់​ដឹង​ច្រើន​អំពី​បំរែបំរួល​អាកាសធាតុ​នៅ​ក្នុង​ប្រទេស​កម្ពុជា​

Share

cover-climate-workshop-on-29.11.15-at-cjcc

ភ្នំពេញ៖ យុវជន​ប្រមាណ​ជាង​ ១០០​ នាក់​ មក​ពី​បណ្តា​សាកលវិទ្យាល័យ​នានា​ ក្នុង​រាជធានី​ភ្នំពេញ​ បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​អំពី​ការ​ប្រែប្រួល​អាកាសធាតុ​ ដែល​ធ្វើ​ទ្បើ​ង​នៅ​ មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន​ (CJCC)​ កាលពី​ល្ងាច​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ម្សិលមិញ​នេះ​។​
​សិក្ខាសាលា​នេះ​មាន​គោលបំណង​ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​ស្តី​ពី​ការ​ប្រែប្រួល​​អាកាសធាតុ​​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ តាម​រយៈ​ការ​ជួបជុំ​ជា​សាធារណៈ​ក្រោម​ប្រធានបទ​៖ «​យើង​ទាំងអស់​គ្នា​ដើម្បី​អាកាសធាតុ​»​។​

​និស្សិត​ដែល​សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ គឺ​កញ្ញា​ ឆាយ​ ធីតា​ បាន​និយាយ​ថា​ មួល​ហេតុ​ដែល​កញ្ញា​ចូលរួម​នៅ​ក្នុង​សិក្ខ​សាលា​ខាងលើ​នេះ​គឺ​ចង់​ជួយ​ផ្សព្វផ្សាយ​បន្ត​ទៅ​ដល់​មិត្តភក្តិ​ អង្គការ​ ស្ថាប័ន​ផ្សេងៗ​ទៀត​ ឱ្យ​បានដឹង​ថា​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​តែ​ប្រឈម​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​។​

visit-at-workshop​កញ្ញា​ ឆាយ​ ធីតា​ បាន​បញ្ចេញមតិ​ទាក់ទង​ នឹង​ការ​ប្រែប្រួល​អាកាសធាតុ​យ៉ាង​ដូច្នេះ​ថា​ «​ការ​ចោល​សំរាម​ផ្តេសផ្តាស​ ហើយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ យុវជន​មិនសូវ​ជួយ​គ្នា​ដាំ​ដើមឈើ​បន្ថែម​ អ​ញ្ចឹ​ង​ពួក​ខ្ញុំ​ចុះ​ទៅ​តាម​បណ្តា​ខេត្ត​នានា​ដូច​ជា​ទៅ​ខេត្តកំពត​ដើម្បី​ចុះ​ទៅ​ជួយ​ដាំ​ដើម​កោង​កាង​។​ ក្នុង​នាម​ខ្ញុំ​ជា​យុវជន​ សូម​អំពាវនាវ​ទៅ​ដល់​យុវជន​ទាំងអស់​គ្នា​មិន​ថា​ទាំង​យុវជន​ ឬ​ចាស់ៗ​នោះ​ទេ​ សូម​ឱ្យ​គាត់​ចូលរួម​ដាំ​ដើមឈើ​ទាំងអស់​គ្នា​….​ »​។​

​ចំណែកឯ​និស្សិត​មួយ​រូប​ទៀត​មក​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ គឺ​កញ្ញា​ ឆាំ​ ម៉ា​រ៉ុ​ង​ បាន​លើក​ទ្បើ​ង​ថា​ មាន​កត្តា​ជា​ច្រើន​ដែល​ធ្វើ​ឱ្យ​កម្ពុជា​ ទទួល​រង​នៅ​ការ​ប្រែប្រួល​អាកាសធាតុ​។​ កញ្ញា​ ឆាំ​ ម៉ា​រ៉ុ​ង​ បន្ត​ថា​ កន្លង​មក​គេ​ឃើញ​ មន្ត្រី​រដ្ឋាភិបាល​ ក៏​ដូច​ជា​ អង្គការ​សង្គម​ស៊ី​វិល​ បាន​ចូលរួម​ធ្វើ​យុទ្ធនាការ​ ឬ​សិក្ខាសាលា​ ទាក់ទង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​នេះ​ដែរ​ តែ​នៅ​មាន​កម្រិត​នៅ​ទ្បើ​យ​។​

​កញ្ញា​ បន្ថែម​ទៀត​ថា​៖ «​ចំពោះ​ការ​ចូលរួម​របស់​យុវជន​គាត់​បាន​ចូលរួម​យ៉ាង​សកម្ម​ពីព្រោះ​សម័យ​ឥឡូវ​យុវជន​គាត់​ទទួល​បាន​ព័ត៌មាន​លឿន​រហ័ស​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ជាក់ស្តែង​ដូច​យុទ្ធនាការ​នេះ​អ​ញ្ចឹ​ង​ យើង​ឃើញ​មាន​យុវជន​ចូលរួម​យ៉ាង​សស្រាក់សស្រាំ​នៅ​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ​…..»​។​

ការ​ប្រែប្រួល​អាកាសធាតុ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​កំពុង​តែ​កើន​ទ្បើ​ង​ដែល​វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​។​ នេះ​ជា​ការ​លើក​ទ្បើ​ង​របស់​និស្សិត​ ​មឹក​ រ​ដ្ឋា​ រៀន​នៅ​សាកលវិទ្យាល័យ​​កម្ពុជា​ ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​។​

​រ​ដ្ឋា​ បាន​លើក​ទ្បើ​ង​ពី​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​យ៉ាង​ដូច្នេះ​ថា​៖​ «​ទី​០១​ សីតុណ្ហភាព​ប្រចាំ​ថ្ងៃ​គឺ​មាន​កើន​ទ្បើ​ង​រាល់ថ្ងៃ​បញ្ហា​មួយទៀត​កង្វះ​របស់​កសិករ​ព្រោះ​ភាពរាំងស្ងួត​ ហើយ​នៅ​ពេល​មានទឹក​វិញ​នោះ​បែរជា​មាន​ទឹកជំនន់​ធ្វើ​ឱ្យ​លិច​ស្រូវ​របស់​ប្រជា​កសិករ​រលួយ​អស់​  ហើយ​បញ្ហា​មួយទៀត​នោះ​គឺ​ខ្យល់ព្យុះ​ ឬ​គេ​ហៅ​ថា​ខ្យល់​កន្ត្រាក់​រាល់ថ្ងៃ​….»​។​

លោក ទេព​ ប៊ុននី
លោក ទេព​ ប៊ុននី

ទាក់ទង​នឹង​បញ្ហា​អាកាសធាតុ​នេះ​ដែរ​ ប្រធាន​ក្រុមប្រឹក្សាភិបាល​បណ្តាញ​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ (CCCN)​ លោក​ ទេព​ ប៊ុ​ន​នី​ បាន​មាន​ប្រសាសន៍​ថា​ យុវជន​ពិតជា​មាន​តួនាទី​សំខាន់​ក្នុង​ការ​ចូលរួម​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ​។​ លោក​ថា​៖​ «​ជា​ការ​ពិត​សន្ទុះ​ថ្មី​នេះ​យើង​ឃើញ​ថា​យុវជន​ដែល​នៅ​ក្នុង​អាយុ​ក្រោម​ ៣០​ឆ្នាំ​ មាន​រហូត​ដល់​   ម្រ​មា​ណ​៦០​ ភាគរយ​ នៃ​ប្រជាពលរដ្ឋ​ទាំងមូល​ ដូច្នេះ​ពួក​គាត់​បាន​ដើរតួ​នាទី​សំខាន់​នឹង​ចាំបាច់​សម្រាប់​ការ​ចូលរួម​ចំណែក​ក្នុង​ការ​កសាង​ប្រទេស​ ហើយនឹង​ជួយ​រួមចំណែក​ក្នុង​ការ​កាត់​បន្ថយ​នៅ​គ្រោះភ័យ​ដែល​នឹង​កើត​ទ្បើ​ង​ដោយសារ​កែប្រែ​ប្រួល​នេះ​….»​។​

​សូម​បញ្ជាក់​ថា​ នៅ​ចុងឆ្នាំ​២០១៥​ ខាង​មុខ​នេះ​ រដ្ឋាភិបាល​នៃ​ប្រទេស​នានា​ជាង​១៩០​ នៅ​លើ​ពិភពលោក​ នឹង​ប្រមូលផ្តុំ​គ្នា​នៅ​ទី​ក្រុងប៉ារីស​ ដើម្បី​ពិភាក្សា​អំពី​កិច្ចព្រមព្រៀង​ពិភពលោក​ថ្មី​មួយ​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ ដែល​មាន​បំណង​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ជាស​កល​ និង​បញ្ចៀស​នូវ​រាល់​ការ​គំរាមកំហែង​នៃ​ផល​ប៉ះពាល់​ការ​ប្រែប្រួល​អាកាសធាតុ​ប្រកបដោយ​គ្រោះថ្នាក់​៕

Share

Image
Image
Image