en     km
en     km

ក្រសួងវប្បធម៌នឹងធ្វើលិខិតបទដ្ឋានគិតិយុទ្ធទាក់ទងនឹងកម្មវិធី Miss Grand Cambodia

Share

ភ្នំពេញ៖ បន្ទាប់ពីរងការរិះគន់ពីសំណាក់មហាជនលើបណ្តាញសង្គមពាក់ព័ន្ធនឹងឈុតតំណាងក្រុងប៉ោយប៉ែត និងក្រុងបាវិត ក្នុងកម្មវិធី Miss Grand Cambodia ឆ្នាំ២០២២ នៅយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២កន្លងមកនេះ បានធ្វើឲ្យជ្រាបដល់ក្រសួងវប្បធម៌ដែលជាហេតុធ្វើឲ្យក្រសួងមានគម្រោងអាចនឹងធ្វើបទដ្ឋានគិតិយុទ្ធជាមួយ កម្មវិធីប្រកួតសម្រស់ Miss Grand Cambodia។

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ  និងជាអ្នកនាំពាក្យ ក្រសួងវប្បធម៌  និងវិចិត្រសិល្បៈបានប្រាប់វិទ្យុស្រ្តីថា ដើម្បីការពារកុំឲ្យមានកំហុសខុសឆ្គងនានាដែលធ្វើឲ្យមានផលប៉ះពាល់ដល់ជាតិក្នុងប្រការណាមួយ។ ដូចនេះ នាពេលខាងមុខអាចនឹងឲ្យកម្មវិធីប្រកួតសម្រស់ Miss Grand Cambodia ត្រូវចុះបញ្ជីមួយចំនួនដោយឆ្លងកាត់ក្រសួងវប្បធម៌ជាមុនសិន ។

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ  និងជាអ្នកនាំពាក្យ ក្រសួងវប្បធម៌  និងវិចិត្រសិល្បៈ

លោកឡុង ប៉ុណ្ណាស៊ីរីវត្ថ៖ «ថ្ងៃក្រោយទៅប្រហែលជារឿងបរកញ្ញាក្រសួងបង(ក្រសួងវប្បធម៌)នឹងធ្វើជាបែបបទ បទគដ្ឋានគិតិយុទ្ធអ្នកឯង(កម្មវិធីប្រកួតសម្រស់ Miss Grand Cambodia)ត្រូវតែមកចុះបញ្ជីដើម្បីរៀបចំនឹងធ្វើអ្វីដូចជាភាពយន្តអីចឹង អ្នកឯងត្រូវឆ្លងកម្មវិធីចំណុចទីមួយដល់ទី១០ហ្នឹងមានអ្វីខ្លះដើម្បីកុំឲ្យគាត់ដើខុសគន្លង »

គូសបញ្ជាក់ថាកម្មវិធីប្រកួតសម្រស់ Miss Grand Cambodia គឺជាកម្មវិធីលំដាប់ថ្នាក់ពិភពលោកដែលជារៀងរាល់ឆ្នាំកម្ពុជាតែងតែចេញទៅប្រកួតជាមួយនឹងប្រទេសដ៏ទៃទៀតនៅលើឆាកអន្តរជាតិ។

សូមរំលឹកថា នៅយប់ថ្ងៃទី២៥ សីហា ២០២២នេះ លោក អ៊ិន សុភិន អគ្គនាយកផលិតកម្មមហាហង្ស ក៏បានចេញសេចក្តីបំភ្លឺ សុំការអធ្យាស្រ័យពីមហាជននិងក្រសួងពាក់ព័ន្ធ ចំពោះឈុតតំណាងក្រុងប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ និងឈុតតំណាងក្រុងបាវិត ក្នុងខេត្តស្វាយរៀង ដែលទទួលការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរស្ទើរទូទាំងប្រទេស ។

Share

Image
Image
Image