en     km
en     km

​ទឹក​ទន្លេ Yangtze ស្រក​ឃើញ​រូបចម្លាក់​ព្រះពុទ្ធ​សាសនា​បុរាណ

Share

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ថា កម្ពស់ទឹកទន្លេ Yangtze បានស្រកចុះ បានបង្ហាញឱ្យឃើញពីកោះថ្មមួយ ដែលលិចទឹកក្នុងទីក្រុង Chongqing ភាគនិរតីនៃប្រទេសចិន និងរូបបដិមាព្រះពុទ្ធចំនួនបីព្រះអង្គនៅលើកោះនោះ ដែលគេជឿថា មានអាយុកាល ៦០០ឆ្នាំ។

 

រូបសំណាកទាំងបីត្រូវបានគេរកឃើញនៅលើកោះថ្មដែលមានឈ្មោះថា Foyeliang ។ព័ត៌មានបឋម រូបបដិមាទាំងនេះត្រូវបានកំណត់ថាបានសាងសង់ក្នុងរាជវង្ស Ming និង Qing ។ រូបបដិមា​មួយ​អង្គគឺដូចជារូបព្រះពុទ្ធ​គង់​លើ​ផ្កាឈូក។

កម្រិតទឹកនៃទន្លេ Yangtze បាននឹងកំពុងស្រកចុះយ៉ាងឆាប់រហ័ស ដោយសារតែគ្រោះរាំងស្ងួត និងរលកកំដៅនៅក្នុងតំបន់ភាគនិរតីរបស់ប្រទេសចិន។

ការព្យាករណ៍ផ្លូវការបានអោយដឹងថា ទឹកភ្លៀងនៅក្នុងអាងទន្លេ Yangtze មានកម្រិតទាបជាងធម្មតា 45% ចាប់តាំងពីខែកក្កដា ហើយសីតុណ្ហភាពក្ដៅទំនងជានៅបន្តយ៉ាងហោចណាស់មួយសប្តាហ៍ទៀត។

ទូរទស្សន៍រដ្ឋ CCTV បានផ្សាយកាលពីថ្ងៃទី 19 ខែសីហាថា ទន្លេចំនួន 66 ​របស់ស្រុកទាំង34 ក្នុងទីក្រុង Chongqing បានរីងស្ងួតអស់ហើយ។

 

ប្រភព៖រ៉យទ័រ ២២ សីហា ២០២២

Share

Image
Image
Image