en     km
en     km

សម្ដេចហ៊ុន សែនថា សង្គ្រាមនៅកម្ពុជានឹងផ្ទុះ បើបក្សប្រជាជនមិនកាន់អំណាច

Share

សម្ដេច ហ៊ុន សែន  ប្រធានគណបក្សប្រជាជន បានលើកឡើងនៅថ្ងៃទី២៣ ខែ សីហានេះ ថា សង្គ្រាមនឹងផ្ទុះ បើបក្សប្រជាជនមិនកាន់អំណាច ដោយសំអាងលើហេតុផលចំនួន២យ៉ាង។  លោក ឡាក់ ច័ន្ទតារា នឹងជម្រាបជូននូវការលើកឡើងរបស់សម្ដេច៖

ថ្លែងដោយទឹកមុខរឹងមាំ នៅចំពោះមុខនិស្សិតជាង៣ពាន់នាក់ ក្នុងន័យប្រតិកម្មនឹងអ្នកវិភាគនយោបាយ សម្ដេច ហ៊ុន សែន ជាប្រធានគណបក្សប្រជាជាជន បានថ្លែងថា សង្គ្រាមនៅកម្ពុជានឹងផ្ទុះឡើង បើគណបក្សប្រជាជនមិនកាន់អំណាច។

ការថ្លែងរបស់នាយករដ្ឋមន្ដ្រី នៅថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០២២នេះ ក្នុងឱកាសប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភី របស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប។

សម្ដេចប្រធានគណបក្ស បានឆ្លៀតលើកឡើងពីព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ ថាគ្មានអ្នកណាស្នេហាជាតិជាងអតីតអង្គព្រះមហាក្សត្រនោះទេ! តែសម្ដេចបែរជាចោទសួរទៅវិញថា ហេតុអ្វីបានជា សម្តេចព្រះនរោត្តម សីហនុ មិនទាមទារកម្ពុជាក្រោម មិនទាមទារកោះត្រល់ ឬទឹកដីខ្មែរដែលបានបាត់បង់ទៅហើយនោះ?

សម្ដេចនាយករដ្ឋមន្ដ្រីលើកឡើងថា សម្តេចព្រះនរោត្តម សីហនុ ទាមទារឱ្យយកតាមខ្សែរបន្ទាត់ប្រេវីយេ ដែលកំណត់ផែនទីកម្ពុជាសព្វថ្ងៃនេះ ដែលយកទៅដាក់នៅអង្គការសហប្រជាជាតិតែប៉ុណ្ណោះ។

បែបនេះក្ដី  សម្ដេចបានបញ្ជាក់ថា មកដល់ពេលនេះ វៀតណាមមិនទាន់ប្រើបន្ទាត់ប្រេវីយេ ដែលកំណត់ទឹកដីរវាងកម្ពុជា និងវៀតណាមនៅឡើយទេ។ សូមរម្លឹកថា ទឹកដីកម្ពុជាក្រោម និងកោះត្រល់ត្រូវបានសភាបារាំងកាត់ឱ្យវៀតណាមគ្រប់គ្រង់តាំងពីសម័យបារាំងធ្វើអាណានិគមលើខ្មែរឆ្នាំ១៩៤៥មកម៉េ្លះ៕

Share

Image
Image
Image