en     km
en     km

កំពង់ធំ៖ ពលរដ្ឋតាមភូមិមួយក្នុងឃុំកំពង់ស្វាយត្អូញត្អែរលំបាកធ្វើដំណើរខណៈទឹកជន់លិចផ្លូវ

Share

កំពង់ធំ៖ ប្រជាពលរដ្ឋរស់នៅភូមិមួយចំនួនស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ​ បានលើកឡើងពីផលលំបាកក្នុងការធ្វើដំណើរ បន្ទាប់ពីផ្លូវមួយខ្សែស្ថិតក្នុងភូមិអូរសាលា ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវរងជំនន់ទឹកភ្លៀងលិច។

នេះជារូបភាពស្ថានភាពទឹកជន់លិចផ្លូវនៅអូរសាលា។

 

ប្រជាពលរដ្ឋត្អូញត្អែរថា ពួកគេលំបាកធ្វើដំណើរទៅណាមកណា ពិសេសសិស្សានុសិស្សមិនអាចទៅរៀនបានស្រួលដូចមុន។ ចំណែកការដឹកកសិផល និងការធ្វើដំណើរទៅផ្សារ ឬមន្ទីរពេទ្យក៏ត្រូវរងការរំខានផងដែរ។

យុវតី ទ្រី សុខជា ជាប្រជាពលរដ្ឋមួយរូបនិងជាសិស្សផងលើកឡើងថា ខ្លួនពិបាកធ្វើដំណើរទៅរៀនសូត្រខ្លាំងណាស់ ត្បិតផ្លូវបានលិចទឹក និងរអិល ពោលគឺត្រូវចំណាយពេលយូរពេលធ្វើដំណើរទៅរៀន។

ដោយឡែកប្រជាកសិករវិញក៏លំបាកធ្វើដំណើរទៅស្រែចំការ និងទៅប្រកបការងារផ្សេងៗផងដែរ។ តាមការឱ្យដឹងពីប្រជាពលរដ្ឋក្នុងភូមិ ស្ថានភាពទឹកជន់លិចផ្លូវនេះមានចាប់តាំងពីដើមខែសីហានេះមកម្ល៉េះ។

ប្រជាពលរដ្ឋមានការលំបាកធ្វើដំណើរ។

 

ប្រជាពលរដ្ឋក្នុងភូមិសូមអំពាវនាវដល់អាជ្ញាធរជួយអន្តរាគមន៍លើរឿងនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

យ៉ាងណាក្រុមយុវជនដែលជាសិក្ខាកាមរបស់អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជាពុំទាន់អាចទាក់ទងសុំការឆ្លើយតបពីអាជ្ញាធរពាក់ព័ន្ធបាននៅឡើយទេ៕

អត្ថបទខ្លីនេះសរសេរដោយ ប៉ា ស្រីល័ក្ខ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលស្ថិតក្នុងគម្រោងសំឡេងយុវជនមានសារៈសំខាន់ គាំទ្រដោយសហភាពអឺរ៉ុបប្រចាំកម្ពុជា(EU) និង DW Akademie។

Share

Image
Image
Image