en     km
en     km

៣សប្ដាហ៍ខែសីហា ខេត្តសៀមរាបទទួលទេសចរច្រើនជាងគេ តែចំនួនភ្ញៀវបែរជាថយចុះ

Share

រយៈពេល៣សប្ដាហ៍ ពោលនៅសប្ដាហ៍ទី១ ទី២ និងទី៣ នៃខែសីហា ចំនួនភ្ញៀវទេសចរនៅខេត្តសៀមរាបមានទេសចរទៅដើរកម្សាន្ដច្រើនជាងគេ តែចំនួនភ្ញៀវបែរជាថយថុះជាលំដាប់។

បើតាមរបាយការណ៍ពីក្រសួងទេសចរណ៍ នៅថ្ងៃទី៩ ខែសីហា ខេត្តសៀមរាបមានទេសចរជាង ៣ម៉ឺន ៩ពាន់នាក់។ ផ្អែកតាមក្រសួងដដែល នៅថ្ងៃទី១៥ ខែសីហា ខេត្តទេសចរណ៍វប្បធម៌ប្រវត្តិសាស្ដ្រមួយនេះ មានទេសចរជាង៣ម៉ឺន ៨ពាន់នាក់។ ចំណែកនៅថ្ងៃទី២២ ខែ សីហានេះ ខេត្តសៀមរាបមានទេសចរតែជាង ៣ម៉ឺន ៣ពាន់នាក់ ប៉ុណ្ណោះ។
ទោះបីជា ខេត្តគោលដៅចម្បងរបស់កម្ពុជាមួយនេះ ឈរនៅលេខរៀងទី១ នាំមុខខេត្តដទៃ តែចំនួនបែរជាមានការថយចុះទៅវិញ។ បញ្ហាអាកាសធាតុ និងលទ្ធភាពនៃការកើតមានជំនន់ទឹកភ្លៀងនៅតាមបណ្តាខេត្តមួយចំនួន ត្រូវបានក្រសួងទេសចរណ៍លើកបង្ហាញពីមូលហេតុនៃការធ្លាក់ចុះ ធ្វើឲ្យចរន្តភ្ញៀវមានការប្រែប្រួលឡើងចុះពីមួយសប្តាហ៍ទៅមួយសប្តាហ៍។


បើតាមរដ្ឋមន្ដ្រី ថោង ខុន នៅក្នុងសប្ដាហ៍នេះ មានការធ្លាក់ចុះ ៤.៧៣ ភាគរយ បើធៀបសប្ដាហ៍មុន៕

Share

ព័ត៌មានទាក់ទង

Image