en     km
en     km

លោក ហ៊ុន ម៉ាណែត ៖ ស្វាគមន៍មតិរិះគន់ដោយសុចរិតតែមិនទទួលការប្រឌិតក្នុងចេតនាទុច្ចរិតករណីភ្នំតាម៉ៅ

Share

ភ្នំពេញ៖  អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត​ បានប្រកាសទទួលស្វាគមន៍គ្រប់មតិរិះគន់ក្នុងន័យស្ថាបនាដោយចេតនាសុចរិតពីគ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការនយោបាយទាំងអស់ ដែលចង់ផ្តល់គំនិតកែលម្អរឿងអភិវឌ្ឍនៅភ្នំតាម៉ៅ។

នេះបើយោងតាមឃ្លីបវីដេអូរបស់លោក ហ៊ុន ម៉ាណែត បង្ហោះលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៩ ខែសីហាឆ្នាំ២០២២នេះ ដែលលោកបានថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារទីបញ្ជាការ និងសំណង់អគារចំនួន ៦៩ខ្នងនៅខេត្តស្ទឹងត្រែងកាលពីថ្ងៃម្សិលមិញ។

ក្នុងឃ្លីបវីដេអូចំនួន១៧នាទីនេះ លោក ហ៊ុន ម៉ាណែត បានបដិសេធចោលការចោទប្រកាន់លោក ថាជាមេក្លោងនៅពីក្រោយគម្រោងអភិវឌ្ឍនៅភ្នំតាម៉ៅ។

លោក ហ៊ុន ម៉ាណែត ចាត់ទុកសម្តីមួលបង្កាច់នេះ ធ្វើឡើងពីសំណាក់បុគ្គលមួយក្តាប់តូចដែលចង់កេងចំណេញនយោបាយតែប៉ុណ្ណោះ។

លោក ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារទីបញ្ជាការនៅខេត្តស្ទឹងត្រែង។

 

សូមស្តាប់ប្រសាសន៍លោក ហ៊ុន ម៉ាណែត៖

 

ទាក់ទងរឿងអភិវឌ្ឍនៅសួនសត្វភ្នំតាម៉ៅនេះ រាជរដ្ឋាភិបាលបានសម្រេចលុបចោលគម្រោងអភិវឌ្ឍពីក្រុមហ៊ុនឯកជនដែលមានខ្នងឧញ៉ាធំៗមួយចំនួននៅពីក្រោយ។

ទាក់ទងរឿងនេះ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ម្សិលមិញនេះ លោក ឡេង ណាវ៉ាត្រា ម្ចាស់ក្រុមហ៊ុន Galaxy Navattra Group បានចេញមុខទទួលខុសត្រូវ  និងកសាងអភិវឌ្ឍន៍តំបន់ភ្នំតាម៉ៅ ឲ្យប្រែក្លាយទៅជាឧស្យានជាតិដ៏ស្រស់ត្រកាល។ ការចេញមុខនេះ បន្ទាប់ពីលោករងការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកប្រើប្រាស់បណ្តេញសង្គម ពិសេសអ្នកបរិស្ថាននិយម ថាការអភិវឌ្ឍនេះនឹងធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន សត្វព្រៃ ជាមួយនឹងធនធានចម្រុះនៅភ្នំតាម៉ៅ៕

Share

Image
Image
Image