en     km
en     km

សម្តេច ស ខេង លើកឡើងថាគ្រោះថ្នាក់ចរាចរនៅតែជាបញ្ហាប្រឈមដដែល

Share

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ ឆ្នាំ២០២២នេះសម្តេច ស ខេង ថ្លែងលើកឡើងពីបញ្ហាអត្រាគ្រោះថ្នាក់ចរាចរណ៍ និងចំនួនអ្នកស្លាប់ នៅតែមានការកើនឡើងគួរឱ្យគាត់សម្គាល់។

បើតាមប្រសាសន៍សម្តេចដែលថ្លែងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ សម្តេចបានចាត់ទុកបញ្ហាគ្រោះថ្នាក់ចរាចរនៅតែជាបញ្ហាប្រឈមបង្កផលប៉ះពាល់ដល់សង្គមជាតិទាំងមូល។

សម្តេចក្រឡាហោម ស ខេង៖ «ហេតុការណ៍នៃគ្រោះថ្នាក់នេះ នៅតែជាបញ្ហាប្រឈម ដោយបានបន្សល់ទុកនូវសោកនាដកម្ម ជាច្រើនដល់ ប្រជាពលរដ្ឋ ដូចជាការបាត់បង់ជីវិត ររងរបួស ពិការភាព និងការបាត់បង់ទ្រព្យសម្បត្តិឯកជន និងសាធារណៈ បង្កផលប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច និងសង្គមកិច្ច ព្រមទាំងប៉ះពាល់ដល់គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលផងដែរ។»

 

បន្ថែមពីនេះ សម្តេច ស ខេង បានបញ្ជាក់ពីរបាយការណ៍ចរាចរផ្លូវគោកដែលកើតមានឡើងភាគច្រើនមាននៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ។ មូលហេតុបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលមកពីការបើកបរលើសល្បឿនកំណត់ចំនួន ៣៨% ល្មើសសិទ្ធិអាទិភាពចំនួន ២៤% បើកបរមិនប្រកាន់ស្តាំចំនួន ១១%។ក្នុងនោះដែរអ្នកល្មើសក្នុងការវ៉ាជែងចំនួន ១១% ល្មើសក្នុងការបត់ចំនួន ១០% បើកបរក្នុងស្ថានភាពស្រវឹងចំនួន៣% និងកត្តាផ្សេងទៀត។
ការបង្ករហេតុការណ៍ គ្រោះថ្នាក់ដោយអ្នកបើកបរម៉ូតូមានចំនួន ៤៩% អ្នកបើកបររថយន្តធុនស្រាលមានចំនួន២៤% អ្នកបើកបររថយន្តធុនធ្ងន់មាន ចំនួន១៦% អ្នកបើកបរយានផ្សេងៗ មានចំនួន១០%។

Share

ព័ត៌មានទាក់ទង

Image