en     km
en     km

ការបំផ្ទុះគ្រាប់បែកនៅវិហារអ៊ីស្លាមនៅអាហ្វហ្គានីស្ថានមានអ្នកស្លាប់យ៉ាងហោច ២១នាក់

Share

ការបំផ្ទុះគ្រាប់បែកនៅវិហារឥស្លាមមួយអំឡុងពេលសូត្រធម៌ពេលល្ងាចក្នុងរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២១ នាក់ រួមទាំងបព្វជិតសាសនាឥស្លាមដ៏ល្បីម្នាក់ និងរបួសយ៉ាងហោចណាស់៣៣នាក់ នេះបើយោងតាមសាក្សី និងប៉ូលីសរាយការណ៍នៅថ្ងៃព្រហស្បតិ៍។

 

 

គេមិនទាន់ដឹងភ្លាមៗថាការវាយប្រហារនេះអ្នកណាទទួលខុត្រូវនៅឡើយទេ។នេះជាការវាយប្រហារចុងក្រោយបំផុតនៅឆ្នាំ២០២២នេះក្នុងប្រទេសអាហ្គានីស្ថាន ចាប់តាំងពីក្រុមតាលីបង់ឡើងកាន់អំណាច។ ការវាយប្រហារនេះ ធ្វើអោយកុមារជាច្រើននាក់បានរងរបួស។

ក្រុមរដ្ឋឥស្លាមក្នុងតំបន់ បានបង្កើនការវាយប្រហារលើក្រុមតាលីបង់ និងជនស៊ីវិល។ កាលពីសប្តាហ៍មុន ក្រុមជ្រុលនិយមបានអះអាងទទួលខុសត្រូវចំពោះការសម្លាប់បព្វជិតតាលីបង់ដ៏លេចធ្លោម្នាក់នៅមជ្ឈមណ្ឌលសាសនាមួយក្នុងទីក្រុងកាប៊ុល។

លោក Khalid Zadran អ្នកនាំពាក្យប៉ូលិសតាលីបង់នៃទីក្រុងកាប៊ុល បានប្រាប់សារព័ត៌មាន Associated Press ថាការបំផ្ទុះគ្រាប់បែកគឺនៅវិហារអ៊ីស្លាម Siddiquiya ក្នុងសង្កាត់ Kher Khanna។ សាក្សីម្នាក់បានប្រាប់សារព័ត៌មាន AP ថា ការផ្ទុះនេះធ្វើឡើងដោយអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត។

 

អ្នកនាំពាក្យក្រុមតាលីបង់ លោក Zabihullah Mujahid បានថ្កោលទោសការវាយប្រហារនេះ ហើយបានប្តេជ្ញាថា ” នឹងនាំជនល្មើសមកកាត់ទោសឆាប់ៗនេះ ហើយនឹងត្រូវផ្តន្ទាទោស”។គេបារម្ភថាចំនួនអ្នកស្លាប់អាចកើនឡើងបន្ថែមទៀត។ នៅព្រឹកថ្ងៃព្រហស្បតិ៍ សាក្សីដែលឈ្មោះ Qyaamuddin បានប្រាប់ AP ថាគាត់ជឿថាមនុស្សប្រហែល25 នាក់ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះនេះ។Qyaamuddin បាននិយាយថា “វាជាពេលសូត្រធម៌អធិស្ឋានពេលល្ងាច ហើយខ្ញុំបានចូលរួមការអធិស្ឋាននោះដែរ នៅពេលហេតុការណ៍នេះកើតឡើង” ។

ចាប់តាំងពីឡើងកាន់អំណាចមក អតីតក្រុមតាលីបង់បានប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់ ខណៈដែលសហគមន៍អន្តរជាតិដែលមិនទទួលស្គាល់រដ្ឋាភិបាលតាលីបង់ ហើយបានបញ្ឈប់ការផ្តល់មូលនិធិដល់ប្រទេសអាហ្គានីស្ថាន។  ដោយឡែក ក្រុមតាលីបង់បានបញ្ជាក់កាលពីថ្ងៃពុធថា ពួកគេបានចាប់ខ្លួន និងសម្លាប់លោក Mehdi Mujahid នៅក្នុងខេត្ត Herat ភាគខាងលិច ខណៈដែលគាត់កំពុងព្យាយាមឆ្លងព្រំដែនចូលទៅក្នុងប្រទេសអ៊ីរ៉ង់។លោក Mujahid គឺជាអតីតមេទ័ពតាលីបង់នៅក្នុងស្រុក Balkhab ភាគខាងជើងខេត្ត Sar-e-Pul និងជាសមាជិកតែមួយគត់នៃសហគមន៍ជនជាតិភាគតិច Shiite Hazara ក្នុងចំណោមក្រុមតាលីបង់។លោក Mujahid បាន​ងាក​មក​ប្រឆាំង​ក្រុម​តាលីបង់​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ។

ប្រភព៖ AP ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២

 

Share

ព័ត៌មានទាក់ទង

Image