en     km
en     km

អ្នករាយការណ៍សិទ្ធិមនុស្សUN ជួបលោកកឹម សុខា

Share

លោក វីទិត មុនតាបន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា បានជួបលោក កឹម សុខា អតីតប្រធានគណៈបក្សសង្គ្រោះជាតិ​ ដើម្បីពិភាក្សាអំពីដំណើរការសវនាការរឿងក្តីនៅតុលាការដែលបានអូសបន្លាយជាច្រើនឆ្នាំ។ នេះ​បើតាមការឱ្យដឹងពីលោក កឹម សុខា បានបង្ហោះលើផេកហ្វេសប៊ុកលោកនៅថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០២២នេះ ។

លោក វិទិត និងលោក កឹម សុខា បានជួបពិភាក្សាគ្នា កាលពីរសៀលថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០២២ បន្ទាប់ពីអ្នករាយការណ៍ពីសេសនេះ បានជួបជាមួយនាយរដ្ឋមន្ដ្រីកម្ពុជា សម្ដេច ហ៊ុន សែននៅថ្ងៃតែមួយ។

ក្រៅពីនេះបើតាមលោក កឹម សុខាថា អ្នករាយការណ៍ពិសេសដែលទើបតែដាក់ជើងជាន់លើទឹកដីកម្ពុជាជាលើកដំបូង ក្រោយពីកាន់មុខតំណែងនេះ នឹងជួបជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងទៀត ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២៦ ខែសីហា៕

Share

ព័ត៌មានទាក់ទង

Image