loader

លោក ព្រឿង ឈៀង ធនធានសិល្បៈបុរាណនៅរស់រានក្រោយថ្ងៃរំដោះ ៧ មករា

ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ព្រឿង ឈៀង ជាអតីតសិល្បការផ្នែកសិល្បៈបុរាណហើយសព្វថ្ងៃលោកបានចែករំលែកចំណេះដឹង បទពិសោធន៍ដល់សិល្បករជំនាន់ក្រោយដោយរំពឹងថា សិល្បៈបុរាណខ្មែរនឹងអាចរក្សាបានយូរអង្វែង។

មានឈ្មោះដើមថា សេង ឈៀង អតីតសិល្បកររបាំព្រះរាជទ្រព្យ ឯកទេសស្វា ដើរតួហនុមាន បច្ចប្បន្នលោក ព្រឿង ឈៀង ជាទីប្រឹក្សានៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងជាគ្រូបង្រៀននៅមហាវិទ្យាល័យសិល្បៈនាដសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។

ដោយមានជីដូនជាគ្រូធំបង្ហាត់របាំព្រះរាជទ្រព្យ តាមដង្ហែព្រះមហាក្សត្រីយ៉ានីកុសុមៈនារីរ័ត្ន សេរីវឌ្ឍនា ព្រះមាតាសិល្បៈជាតិ លោកសាស្ត្រាចារ្យ ព្រឿង ឈៀង ត្រូវបានជីដូនឧស្សាហ៍នាំទៅមើលគេហាត់សម ធ្វើឲ្យលោកមានចិត្តស្រឡាញ់ និងផ្ដើមចូលសិល្បៈនៅអាយុ ៨ ឆ្នាំ។ តាំងពីពេលនោះមកលោកមានឱកាសចេញសម្ដែងនៅក្រៅប្រទេសដូចជា អារ៉ាប់រួម និងប្រទេសយូហ្គូស្លាវី នៅអាយុ៩ឆ្នាំទៀតផង។

សាស្ត្រាចារ្យរូបនេះធ្លាប់ផ្តល់កិច្ចសសម្ភាសន៍ដល់អ្នកសារព័ត៌មានថា បន្ទាប់ពីថ្ងៃរំដោះ ៧ មករា អ្នកពាក់ព័ន្ធបានបង្កើតមន្ទីរឃោសនាការ វប្បធម៌គ្រប់ខេត្ត ដើម្បីប្រមូលផ្ដុំអតីតសិល្បករទាំងចាស់ទាំងថ្មី។ លោកបន្ថែមថា គ្រានោះ សាស្ត្រាចារ្យ ឆេង ផុន បានជំរុញឱ្យរដ្ឋមន្ត្រីក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន គួរបើកមហោស្រពសិល្បៈទូទាំងប្រទេសមួយ ដើម្បីមើលពីសក្ដានុពលថានៅសល់ប៉ុន្មាន។ ជាលទ្ធផលអ្នកសិល្បៈផ្នែកបុរាណជាង ៩០% បានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ ពោលគឺនៅសល់តែជាង១០% ប៉ុណ្ណោះ។ លោកសាស្ត្រាចារ្យ ព្រឿង ឈៀង បន្ថែមទៀតថា សិល្បៈខ្មែរបានចាប់ផ្ដើមរស់ឡើងវិញតាមរយៈការចាំក្បាច់របស់អតីតសិល្បករមុនៗ និងទីពីរគឺឯកសារភាពយន្តរបស់សម្ដេចឪ និងទីបី ឯកសារបរទេស ដែលបានថតពីសម័យអាណានិគម។

 

សូមបញ្ជាក់ផងដែរថា សាស្ត្រាចារ្យ ព្រឿង ឈៀង គឺជាគណៈកម្មការវាយតម្លៃមួយរូបក្នុងកម្មវិធីល្ខោនខ្មែរ រដូវកាលទី១ ឆ្នាំ២០២២ ក្រោមវិញ្ញាសា ទម្រង់របាំក្បាច់បុរាណខ្មែរ។ លោកគ្រូបានបន្តថា ព្រឹត្តិការណ៍នេះគឺជាសាលារៀន ក្នុងពេលប្រឡងលោកនឹងជួយដុះខាត់ ក៏ដូចជាបញ្ចេញនូវអ្វីទាំងអស់ដើម្បីចែករំលែកដល់បេក្ខជនដែលដាក់ពាក្យចូលរួម។ លោកថា បេក្ខជនអាចចូលរួមដោយសេរី មិនថាសិស្សសាលាមធ្យម ឬសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈឬ អ្នកស្នេហាវិស័យសិល្បៈ សមាគមនោះទេ គឺអាចដាក់ពាក្យចូលរួមបាន៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ADB ព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជានៅរក្សាក្នុងរង្វង់ ៥ ភាគរយក្នុងឆ្នាំ២០២២នេះ

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បានរក្សាការ[...]

លោក ខៀវ សំផន ត្រូវតុលាការសម្រេចដាក់ពន្ធនាគារអស់មួយជីវិត

លោក ខៀវ សំផន ត្រូវតុលាការសម្រេចដាក់ពន្ធនាគារអស់មួយជីវិត

ថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២

ភ្នំពេញ៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម[...]

កម្ពុជាគ្រោងចុះបញ្ជី នំបញ្ចុក គុនល្បុក្កតោ និងព្រះរាជពិធីបុណ្យអុំទូកជាសម្បត្តិអរូបីយនៅ UNSCO

ភ្នំពេញ៖  ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x