en     km
en     km

សហភាពអឺរ៉ុបនិង​ប្រទេស​ជាង​៤០​ផ្សេងទៀតជំរុញ​ឱ្យ​រុស្ស៊ី​ដក​កងទ័ពចេញពី​រោងចក្រ​នុយក្លេអ៊ែរ​អ៊ុយក្រែន

Share

យោងតាមសារព័ត៌មាន CNN បានផ្សាយថាសេចក្តីថ្លែងការណ៍រួមរបស់សហភាពអឺរ៉ុប និងប្រទេសចំនួន 42 រួមទាំងសហរដ្ឋអាមេរិកបានអំពាវនាវឱ្យរុស្ស៊ីដកកងកម្លាំងរបស់ខ្លួនជាបន្ទាន់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅភាគខាងត្បូងអ៊ុយក្រែន។

ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានព្រមានកាលពីសប្តាហ៍មុនថាផ្នែកខ្លះនៃរោងចក្រនុយក្លេអ៊ែរអុយក្រែនត្រូវបានខូចខាតដោយសារតែការវាយប្រហារនាពេលថ្មីៗនេះ ដោយមានហានិភ័យនឹងការលេចធ្លាយជាតិវិទ្យុសកម្មដែលអាច “គ្រោះថ្នាក់នឹកស្មានមិនដល់” ។

សេចក្តីថ្លែងការណ៍រួមនៅថ្ងៃទី 12 ខែសីហា និងបានចេញផ្សាយកាលពីថ្ងៃអាទិត្យលើគេហទំព័ររបស់គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំអង្គការអន្តរជាតិនៅទីក្រុងវីយែនថា “យើងជំរុញឱ្យសហព័ន្ធរុស្ស៊ីដកទ័ពរបស់ខ្លួនជាបន្ទាន់ និងបុគ្គលិកផ្សេងទៀតចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia” ។

ការដកកងម្លាំងចេញត្រូវតែធ្វើឡើង “ដើម្បីឱ្យប្រតិបត្តិករ និងអាជ្ញាធរអ៊ុយក្រែនអាចបន្តការទទួលខុសត្រូវអធិបតេយ្យភាពរបស់ពួកគេនៅក្នុងព្រំដែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិរបស់អ៊ុយក្រែន ហើយបុគ្គលិកប្រតិបត្តិការស្របច្បាប់អាចបំពេញភារកិច្ចរបស់ពួកគេដោយគ្មានការជ្រៀតជ្រែកពីខាងក្រៅ ការគំរាមកំហែង ឬលក្ខខណ្ឌការងារដ៏លំបាកដែលមិនអាចទទួលយកបាន” ។

ការដកកងកម្លាំងរបស់រុស្ស៉ីនេះក៏នឹង “អនុញ្ញាតឱ្យ IAEA អនុវត្តការផ្ទៀងផ្ទាត់របស់ខ្លួន ស្របតាមកាតព្វកិច្ចការពាររបស់អ៊ុយក្រែន ក្រោមលក្ខខណ្ឌសុវត្ថិភាព និងទាន់ពេលវេលា”។

ការព្រមានរបស់អង្គការឃ្លាំមើលនុយក្លេអ៊ែរកាលពីថ្ងៃព្រហស្បតិ៍ អគ្គនាយក IAEA លោក Rafael Mariano Grossi បាននិយាយថា ស្ថានភាព “គួរឱ្យព្រួយបារម្ភ” នៅរោងចក្របានឈានដល់ “ពេលធ្ងន់ធ្ងរ” លោកបានអំពាវនាវឱ្យមានការត្រួតពិនិត្យជាបន្ទាន់ដោយអ្នកជំនាញអន្តរជាតិ។

សេចក្តីថ្លែងការណ៍រួមបានសម្តែងការគាំទ្រចំពោះការងាររបស់ IAEA និងបានសង្កត់ធ្ងន់ថា “ការដាក់ពង្រាយបុគ្គលិកយោធា និងសព្វាវុធរបស់រុស្ស៊ីនៅរោងចក្រនុយក្លេអ៊ែរគឺមិនអាចទទួលយកបានទេ ហើយមិនគោរពគោលការណ៍សុវត្ថិភាព សន្តិសុខ និងការការពារដែលសមាជិកទាំងអស់នៃ IAEA បានប្តេជ្ញាគោរព។ ”

ប្រភព៖ CNN ១៥ សីហា ២០២២

 

Share

ព័ត៌មានទាក់ទង

Image