en     km
en     km

Zelenskyy ហាមមន្ត្រីនិយាយអំពីយុទ្ធសាស្ត្រកងទ័ពប្រាប់អ្នកកាសែត

Share

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នៅថ្ងៃព្រហស្បតិ៍ ១១ សីហាបានប្រាប់មន្ត្រីឱ្យឈប់និយាយជាមួយអ្នកសារព័ត៌មានអំពីយុទ្ធសាស្ត្រយោធារបស់ទីក្រុង Kyiv ប្រឆាំងនឹងរុស្ស៊ី ដោយលោកនិយាយថាទង្វើបែបនេះគឺ “គ្មានការទទួលខុសត្រូវ” ។

បន្ទាប់ពីការបំផ្ទុះដែលបានបំផ្លិចបំផ្លាញមូលដ្ឋានទ័ពអាកាសរុស្ស៊ីនៅគ្រីមៀកាលពីថ្ងៃអង្គារ កាសែត New York Times និង Washington Post បានដកស្រង់សម្តីមន្ត្រីដែលមិនបង្ហាញអត្តសញ្ញាណដោយនិយាយថាកងកម្លាំងអ៊ុយក្រែនជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារទាំងនោះ។ ទោះយ៉ាងណារដ្ឋាភិបាលក្នុងទីក្រុង Kyivរបស់អុយក្រែនបានបដិសេធថាខ្លួនមិននៅពីក្រោយការវាយប្រហារនេះទេ។

លោក Zelenskyy បានថ្លែងសុន្ទរកថានៅពេលល្ងាចថា “សង្រ្គាមមិនមែនជាពេលវេលានិយាយឥតប្រយោជន៍ និងនិយាយអោយតែឮខ្លាំងនោះទេ។ ការនិយាយអំពីព័ត៌មានការពារជាតិតិចជាងមុន វាកាន់តែល្អសម្រាប់ការអនុវត្តផែនការទាំងនោះ” ។”ប្រសិនបើអ្នកចង់អោយសារព័ត៌មានចុះផ្សាយរឿងទាំងនោះ វាគឺជាការមិនទទួលខុសត្រូវដោយស្មោះត្រង់ឡើយ។ ប្រសិនបើអ្នកចង់ទទួលបានជ័យជំនះអោយអុយក្រែន នោះគឺជារឿងមួយផ្សេងទៀត ហើយអ្នកគួរតែដឹងពីការទទួលខុសត្រូវរាល់ពាក្យដែលអ្នកនិយាយអំពីផែនការរបស់ជាតិសម្រាប់ការពារ ឬប្រឆាំងនឹងការវាយប្រហារ។”

 

ដោយឡែក អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ឈ្មោះ ហាន់ណា ម៉ាលីយ៉ា បាននិយាយថា ភ្នាក់ងារសន្តិសុខអ៊ុយក្រែនបានបើកការស៊ើបអង្កេតលើករណីដែលមន្ត្រីអុយក្រែនបាននិយាយជាមួយកាសែតនោះហើយ។

មន្រ្តីរូបនេះបានសរសេរនៅលើហ្វេសប៊ុកថា “ការលេចធ្លាយបែបនេះរំខានដល់ផែនការរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ហើយវាបានធ្វើសត្រូវដឹងខ្លួនមុន និងប្រើប្រាស់ព័ត៌មាននេះប្រឆាំងនឹងពួកយើងវិញ” ។

រូបភាពដែលចេញផ្សាយដោយក្រុមហ៊ុនផ្កាយរណបមួយ បានបង្ហាញរណ្តៅចំនួនបីនិងអគារបាក់បែកនៅមូលដ្ឋានទ័ពអាកាសរុស្ស៊ីនៅគ្រីមៀត្រូវបានវាយប្រហារ។ រូបភាពដែលគេមើលឃើញគឺខ្មោចយន្តហោះ​យន្តហោះ​ចម្បាំងឆេះខ្ទេចខ្ទី​យ៉ាងតិច​៨​គ្រឿង​។

 

កាលពីខែមុន លោក Zelenskyy បានបណ្ដេញមិត្តចាស់របស់គាត់ដែលជាប្រធានចារកម្មអ៊ុយក្រែន និងមិត្តភក្ដិម្នាក់ទៀតជារដ្ឋអាជ្ញាកំពូលចេញពីដំណែង ដើម្បីបោសសម្អាតផ្ទៃក្នុង ដោយចាត់ទុកពួកគេជាចារកម្មរបស់រុស្ស៊ី។

ប្រភព៖ CNA ថ្ងៃទី 12 ខែសីហា ឆ្នាំ 2022

Share

Image
Image
Image