ភ្នំពេញ៖ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ ប្រេងសាំងធម្មតានឹងចុះថ្លៃពី ៤៧៥០ រៀលមកត្រឹម ៤៦៥០រៀលក្នុងមួយលីត្រ។ ចំណែកប្រេងម៉ាស៊ូតវិញចុះថ្លៃពី ៥១៥០ រៀលមកត្រឹម ៥០០០រៀលក្នុងមួយលីត្រ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ។
តាមក្រសួងពាណិជ្ជកម្មដដែលឱ្យដឹងថា មូលហេតុនៃការបន្តចុះថ្លៃប្រេងសាំងធម្មតាចំនួន ១០០រៀល និងប្រេងម៉ាស៊ូតចំនួន ១៥០រៀលនេះ ដោយសារតម្លៃប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិបានធ្លាក់ចុះតម្លៃ។
សូមរំលឹកថា កាលពីពេលថ្មីៗនេះ ប្រេងសាំងនិងម៉ាស៊ូតបានហក់ឡើងថ្លៃយ៉ាងខ្លាំង បន្ទាប់ពីប្រទេសអ៊ុយក្រែននិងរុស្ស៊ីបានផ្ទុះសង្គ្រាម៕
Post Views: 308