en     km
en     km

ប្រទេសមហាអំណាចធំៗធ្លាប់ខ្ចីវត្ថុបុរាណកម្ពុជាយកទៅតាំងពិព័រណ៍តាំងពីឆ្នាំ១៩៥៧មកម្ល៉េះ

Share

ភ្នំពេញ៖ ប្រទេសមហាអំណាចធំៗមួយចំនួនធ្លាប់បានស្នើខ្ចីវត្ថុបុរាណរបស់កម្ពុជា ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៍ធំៗរបស់ពួកគេរាប់តាំងពីឆ្នាំ១៩៥៧។ នេះបើតាមការបង្ហាញឱ្យដឹងលើទំព័រហ្វេសប៊ុករបស់សារមន្ទីរជាតិកម្ពុជានៅថ្ងៃទី១១ខែសីហាឆ្នាំ២០២២នេះ។

បើតាមទំព័រហ្វេសប៊ុកសារមន្ទីរជាតិដដែល ប្រទេសឥណ្ឌាជាប្រទេសទី១ ដែលបានទាក់ទងសុំខ្ចីបុរាណវត្ថុមួយចំនួន ០២ពីសារមន្ទីរជាតិលើកដំបូង ចូលរួមតាំងពិព័រណ៍ស្តីពី« Buddha Jayati» នៅទីក្រុងដេលីកាលពីឆ្នាំ១៩៥៧។

លុះដល់ឆ្នាំ១៩៦៣ ប្រទេសជប៉ុនបានស្នើសុំខ្ចីបុរាណវត្ថុចំនួន ៣៦ មានគ្រឿងរបាំ រូបចម្លាក់អំពីថ្នភក់ ឈើ និងសំរិទ្ធ ទៅតាំងពិព័រណ៍ស្តីពី «Exhib – ition of Royal Cambodian Art Treasures» នៅទីក្រុងតូក្យូ ណាហ្កាអូយ៉ា និងអូសាកា ។

រូបភាពពីទំព័រហ្វេសប៊ុកសារមន្ទីរជាតិកម្ពុជា។

 

តែក្រោយមកសកម្មភាពខ្ចីបុរាណវត្ថុខ្មែរត្រូវបានផ្អាកទាំងស្រុង កំឡុងពេលសង្គ្រាមស៊ីវិលនិងការគ្រប់គ្រងរបស់ខ្មែរក្រហមនៅកំឡុងឆ្នាំ១៩៧៥។

ក្រោយថ្ងៃរំដោះឆ្នាំ ១៩៧៩ សកម្មភាពនៃការបញ្ជូនវត្ថុសិល្បៈខ្មែរទៅតាំងពិព័រណ៍ក្នុងឆាកអន្តរជាតិចាប់ផ្តើមកំរើកឡើងវិញ ជាពិសេសក្រោយការបង្រួបបង្រួមជាតិនាកំឡុងទសវត្សរ៍ឆ្នាំ១៩៩០។

ក្រោយមកការតាំងពិព័រណ៍អន្តរជាតិលើកដំបូង ធ្វើឡើងនៅប្រទេសអូស្ត្រាលី នាទីក្រុងកង់បេរ៉ានៅក្នុងឆ្នាំ១៩៩២។ ហើយនៅឆ្នាំ ១៩៩៧ វត្ថុបុរាណខ្មែរបានយកទៅដាក់តាំងបង្ហាញសម្រាម់ពិព័រណ៍ចល័តអន្តរជាតិបន្តបន្ទាប់គ្នាចំនួនបីប្រទេសទៀតគឺ៖ ប្រទេសជប៉ុន ប្រទេសបារាំង និងសហរដ្ឋអាមេរិកក្រោមប្រធានបទ “Sculpture of Angkor and Ancient Cambodia Millennium of Glory”។

ចាប់តាំងពីពេលនោះមក វត្ថុសិល្បៈខ្មែរ ត្រូវបានបញ្ចូនចេញទៅតាំងពិព័រណ៍នៅតាមបណ្តាប្រទេសជាច្រើនទៀត រហូតមកដល់ពេលបច្ចុប្បន្ននេះ៕

Share

ព័ត៌មានទាក់ទង

Image