en     km
en     km

ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក កើនឡើង៦១.៥៤% នៅ៦ខែដើមឆ្នាំ២០២២នេះ

Share

ភ្នំពេញ៖ ៦ខែ ដើមឆ្នាំ២០២២ ទំហំពាណិជ្ជកម្មប្រទេសកម្ពុជា និងសហរដ្ឋអាមេរិកមានចំនួនសរុប ៦.២ប៊ីលានដុល្លារអាមេរិក កើនឡើង ៦១.៥៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ការបង្ហាញកំណើននេះកើតឡើងនៅក្នុងជំនួបទ្វេភាគីរវាងមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជានិងលោកស្រី Wallis Yu តំណាងគណៈប្រតិភូពាណិជ្ជកម្មសហរដ្ឋអាម៉េរិក កាលពីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ដែលទំព័រហ្វេសប៊ុកក្រសួងពាណិជ្ជកម្មចុះផ្សាយនៅថ្ងៃទី១១ ខែសីហានេះ។

រូបពីក្រសួងពាណិជ្ជកម្ម

 

ក្នុងជំនួបនោះដែរលោក បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មឱ្យដឹងថា កម្ពុជាបាននឹងកំពុងខិតខំប្រឹងប្រែង ធ្វើយ៉ាងណាឱ្យទំហំពាណិជ្ជកម្ម-វិនិយោគនៅកម្ពុជាកាន់តែមានភាពទាក់ទាញ និងអំណោយផលដល់វិនិយោគិនអន្តរជាតិពីប្រទេសនានាលើពិភពលោកមកបណ្តាក់ទុនវិនិយោគ។

ក្នុងឱ្យកាសនោះដែរ លោកស្រី Wallis Yu បានស្នើសុំកម្ពុជាបន្តសហការផ្តល់បច្ចុប្បន្នភាពព័ត៌មានទាក់ទងនឹងវិស័យច្បាប់ និងបទប្បញ្ញត្តិ ពាក់ព័ន្ធក្នុងវិស័យពាណិជ្ជកម្ម-វិនិយោគ ដល់តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (USTR) ឱ្យមកវិនិយោគរយៈពេលវែងនៅកម្ពុជា។ ក្នុងនោះមានវិស័យបច្ចេកវិទ្យា មានដូចជា ក្រុមហ៊ុន Amazon និង ក្រុមហ៊ុន Meta របស់Facebook ជាដើម។

រូបពីក្រសួងពាណិជ្ជកម្ម

 

លោកស្រីបានបន្តថា ថ្មីៗនេះរាជរដ្ឋាភិបាលសហរដ្ឋអាម៉េរិកកំពុងដំណើរការនីតិវិធីវាយតម្លៃលក្ខខណ្ឌនានា ដើម្បីសម្រេចថានឹងបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ(GSP) ដល់ប្រទេសទាំងនោះវិញ ក្នុងនោះមានកម្ពុជាផងដែរ។
សូមបញ្ជាក់ថា ជំនួបពិភាក្សាទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិកលើកនេះ គឺជាការពិភាក្សាការងារបន្ត ដែលជាផ្នែកមួយនៃកិច្ចប្រជុំក្រុមប្រឹក្សាចម្រុះស្តីពីកិច្ចព្រមព្រៀងក្របខណ្ឌវិនិយោគ និងពាណិជ្ជកម្ម (TIFA) កម្ពុជា-អាម៉េរិក៕

រូបពីក្រសួងពាណិជ្ជកម្ម

Share

Image Not Found
Image

ព័ត៌មានទាក់ទង