en     km
en     km

CCHR រកឃើញថាជនជាតិដើមភាគតិចទទួលបានប័ណ្ណកម្មសិទ្ធិដីសមូហភាពតិចតួចនៅឡើយ

Share

ភ្នំពេញ៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR)បានបង្ហាញរបាយការណ៍របស់ខ្លួនដោយសង្កេតឃើញថា ការផ្តល់ប័ណ្ណកម្មសិទ្ធិដីសមូហភាពជូនសហគមន៍ជនជាតិដើមភាគនៅតែមានចំនួនតិចតួចនៅឡើយ។ នេះបើតាមរបាយការណ៍ស្តីពី បច្ចុប្បនភាពនៃការទទួលបានប័ណ្ណកម្មសិទ្ធិដីសមូហភាពជនជាតិដើមភាគតិចនៅកម្ពុជាឆ្នាំ២០២២ ចេញផ្សាយលើទំព័រហ្វេសប៊ុកCCHR នៅថ្ងៃទី០៩ ខែសីហាឆ្នាំ២០២២នេះ ដែលចំថ្ងៃប្រារព្ធទិវាជនជាតិដើមពិភពលោកផងដែរ។

បើតាម CCHR  ចាប់តាំងពីឆ្នាំ២០១១ ដល់ ខែកក្កដា ឆ្នាំ២០២២ មាន​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​សមូហភាព​ចំនួន​៣៧ ត្រូវបានផ្ដល់ជូនសហគមន៍ជនជាតិដើមភាគតិច។ ប៉ុន្តែ​មាន​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​សមូហភាពតែ១៨ប៉ុណ្ណោះត្រូវបានផ្ដល់ដោយ​រាជ​រដ្ឋាភិ​បាលចាប់តាំងពីឆ្នាំ២០១៧ បន្ទាប់ពី​រដ្ឋាភិបាលប្តេជ្ញាចិត្ត​ក្នុង​ការ​ពន្លឿន​ការចុះបញ្ជីដីដល់ជនជាតិដើមភាគតិច។

របាយការណ៍បង្ហោះលើទំព័រហ្វេសប៊ុកCCHR។

 

ក្នុងរបាយការណ៍របស់CCHRបានលើកឡើងពីឧបសគ្គដែលជាកត្តារារាំងដល់ដំណើរការនេះ ដោយសារមូលហេតុការផ្តល់ប័ណ្ណកម្មសិទ្ធិដីសហមូភាពមានដំណើរការស្មុគស្មាញ និងការចំណាយខ្ពស់ក្នុងចុះបញ្ជីប័ណ្ណកម្មសិទ្ធិដីសមូហភាព។

បើតាមCCHRដដែល គិតត្រឹមខែកក្កដាឆ្នាំ២០២២ មានសហគមន៍ជនជាតិដើមភាគតិច ៣៧ ដែលមាន៣៦៥២គ្រួសារត្រូវបានផ្តល់ប័ណ្ណកម្មសិទ្ធិដីសមូហភាព។ក្នុងនោះមានខេត្តចំនួន៤ មានខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ នឹងខេត្តស្ទឹងត្រែង។ ផ្ទៃដីសរុបសមូហភាពដែលបានចុះបញ្ជីក្នុងខេត្តទាំងបួននេះមានសរុបជាង ៣ម៉ឺន ៨ពាន់ហិកតា។

ចុងបញ្ចប់នៃរបាយការណ៍របស់មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​បានជំរុញដោយលើកទឹកចិត្តឱ្យរាជរដ្ឋាភិបាលកម្ពុជា បំពេញ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការពន្លឿនការចុះបញ្ជីប័ណ្ណកម្មសិទ្ធិដីសមូហភាព សម្រាប់សហគមន៍ជនជាតិដើមភាគតិច និង​ដោះ​ស្រាយ​ឧបសគ្គ​រារាំង​សហគមន៍​ជនជាតិដើមភាគតិចពីការចុះបញ្ជីដីសហគមន៍របស់ខ្លួន ដើម្បី​រក្សានូវអត្តសញ្ញាណ វប្បធម៌ និងទឹកដីប្រពៃណី៕

Share

ព័ត៌មានទាក់ទង

Image