en     km
en     km

តៃវ៉ាន់​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ធ្វើ​ដូចជាការពារពីការវាយប្រហារ​ណាមួយ

Share

 

យោងតាមការចុះផ្សាយរបស់សារព័ត៌មានCNA ថាយោធាតៃវ៉ាន់បានធ្វើសមយុទ្ធកាំភ្លើងធំបាញ់គ្រាប់ពិតនៅថ្ងៃអង្គារទី៩ សីហា ដោយធ្វើដូចជាការពារកោះតៃវ៉ាន់ប្រឆាំងនឹងការវាយប្រហារណាមួយ បន្ទាប់ពីសមយុទ្ធយោធាដ៏ធំរបស់ចិនជាច្រើនថ្ងៃ។

 

លោក Lou Woei-jye អ្នកនាំពាក្យកងទាហានទី៨របស់តៃវ៉ាន់ បានបញ្ជាក់ថា សមយុទ្ធបានចាប់ផ្តើមនៅភាគខាងត្បូងនៃខេត្ត Pingtung នៅម៉ោង 8.40 នាទីព្រឹក ម៉ោងនៅប្រទេសសិង្ហបុរី ដោយមានការបាញ់គ្រាប់ផ្លោង និងកាំភ្លើងធំ រយៈពេលមួយម៉ោង។ នៅពេលបាញ់គ្រាប់ចុងក្រោយ គេឮទាហានតៃវ៉ាន់ស្រែកថា “បេសកកម្មបានសម្រេច”។

 

ប្រទេសចិនបានចាប់ផ្តើមល្បែងសង្គ្រាមដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួននៅជុំវិញកោះតៃវ៉ាន់កាលពីសប្តាហ៍មុនក្នុងការឆ្លើយតបយ៉ាងខឹងសម្បារចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភា Nancy Pelosi ដែលជាមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកទៅទស្សនកិច្ចកោះតៃវ៉ាន់ដែលមានស្វ័យភាពគ្រប់គ្រងដោយខ្លួនឯងជាច្រើនទសវត្សរ៍។

 

តៃវ៉ាន់​រស់នៅ​ក្រោម​ការគំរាមកំហែង​ឥតឈប់ឈរ​​ពីសំណាក់ប្រទេស​ចិន ដែល​ចាត់ទុក​តៃវ៉ាន​ជា​ផ្នែក​នៃ​ទឹកដី​របស់​ចិន​នឹង​ត្រូវ​ទាមទារ​មកវិញ​នៅ​ថ្ងៃ​ណាមួយ​ដោយ​ប្រើកម្លាំង​ក្នុងករណី​ចាំបាច់​។កងទ័ពបាននិយាយថា សមយុទ្ធរបស់ទីក្រុងតៃប៉ិ ដែលធ្វើឡើងនៅថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍ នឹងរួមបញ្ចូលការដាក់ពង្រាយទាហានរាប់រយនាក់ និងម៉ាស៊ីនបាញ់ទឹកប្រហែល 40 គ្រឿង។

 

លោក Lou បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា សមយុទ្ធ​នេះ​ត្រូវ​បាន​កំណត់​ពេល​រួច​ហើយ ហើយ​ធ្វើ​ឡើង​មិនមែនដើម្បី​ឆ្លើយតប​នឹង​សមយុទ្ធ​របស់​ចិន​នោះ​ទេ។តៃវ៉ាន់តែងតែធ្វើសមយុទ្ធយោធាដែលក្លែងធ្វើដូចជាមានការឈ្លានពានរបស់ចិន ហើយកាលពីខែមុនបានធ្វើសមយុទ្ធដូចជាការវាយប្រហារពីសមុទ្រនៅក្នុង “ប្រតិបត្តិការស្ទាក់ចាប់រួមគ្នា” ដែលជាផ្នែកមួយនៃសមយុទ្ធប្រចាំឆ្នាំដ៏ធំបំផុតរបស់ខ្លួន។

នៅមុនការធ្វើសមយុទ្ធនៅថ្ងៃអង្គារ ក្រុងតៃប៉ិបានថ្កោលទោសទីក្រុងប៉េកាំងចំពោះការបន្តធ្វើសមយុទ្ធយោធារបស់ខ្លួននៅជុំវិញកោះតៃវ៉ាន់។ ក្រសួងការបរទេសតៃវ៉ាន់បានថ្លែងថា “ការបង្កហេតុ និងការឈ្លានពានរបស់ប្រទេសចិនបានធ្វើឱ្យប៉ះពាល់ដល់ស្ថានភាពជាប្រក្រតីរបស់ច្រកសមុទ្រតៃវ៉ាន់ និងបង្កើនភាពតានតឹងនៅក្នុងតំបន់” ។តៃវ៉ាន់បានទាមទារ កុំអោយយន្តហោះចម្បាំង ឬកប៉ាល់របស់ចិនណាមួយចូលដែនទឹករបស់ខ្លួន ក្នុងចម្ងាយ 12 ម៉ាយពីច្រាំងសមុទ្រ ​​ក្នុងអំឡុងពេលសមយុទ្ធរបស់ទីក្រុងប៉េកាំង។ យ៉ាងណាក៏ដោយ យោធាចិនបានបញ្ចេញវីដេអូមួយកាលពីសប្តាហ៍មុន របស់អ្នកបើកយន្តហោះរបស់កងទ័ពអាកាស ដែលថតឆ្នេរសមុទ្រ និងភ្នំរបស់កោះតៃវ៉ាន់ពីលើយន្តហោះ បានបង្ហាញពីរូបភាពជិតនៃឆ្នេរសមុទ្រតៃវ៉ាន់។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានឲ្យដឹងថា មីស៊ីលបានបាញ់ពីលើរដ្ឋធានីតៃប៉ិក្នុងអំឡុងពេលសមយុទ្ធកាលពីសប្តាហ៍មុនផងដែរ។

ប្រភព៖ CNA, 9 August 2022

Share

ព័ត៌មានទាក់ទង

Image