en     km
en     km

ជំនាញទីផ្សារឌីជីថលជាតម្រូវការចាំបាច់នាពេលបច្ចុប្បន្ន

Share

ភ្នំពេញ៖ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា()បានរៀបចំវគ្គបណ្ដុះបណ្ដាលមួយស្ដីពីការធ្វើយុទ្ធសាស្ត្រទីផ្សារលើប្រព័ន្ធផ្សព្វផ្សាយ ដល់បុគ្គលិកប្រមាណ ១៥ នាក់។ វគ្គបណ្ដុះបណ្ដាលដែលធ្វើឡើងរយៈពេលបួនថ្ងៃចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២នេះ មានគោលបំណងដើម្បីពង្រីកចំណេះដឹងដល់បុគ្គលិកទាក់ទងនឹងផ្នែកទីផ្សារ និងការធ្វើយុទ្ធសាស្ត្រទីផ្សារបែបទំនើប។ ជាមួយគ្នានេះ អ្នកជំនាញផែ្នកទីផ្សារលើប្រព័ន្ធផ្សព្វផ្សាយបានជំរុញអ្នកជំនាញផ្នែកទីផ្សារចាំបាច់ត្រូវអភិវឌ្ឍសមត្ថភាពជំនាញដ៏សំខាន់នេះជាប្រចាំ។

អ្នកស្រី ជ្រា កុសលសុឡា ជាសាស្ត្រាចារ្យជំនាញទីផ្សារឌីជីថលនៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ(CKCC)បានថ្លែងនៅក្នុងវគ្គបណ្ដុះបណ្ដាលនៅអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាថាបច្ចុប្បន្នមានការរីកចម្រើនខ្លាំងផ្នែកទីផ្សារលើប្រព័ន្ធផ្សព្វផ្សាយ ព្រោះជាសម័យបច្ចេកវិទ្យា អតិថិជនមានទំនោរទៅរកការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត និងបណ្ដាញសង្គមច្រើនដូចជាហ្វេសប៊ុក តិកតុក អ៊ិនស្តាក្រាម ជាដើម។ មិនតែប៉ុណ្ណោះ វាពិតជាសំខាន់សម្រាប់ម្ចាស់ស្ថាប័ន អង្គការជំនួញដែលចង់បង្កើនប្រសិទ្ធិភាពទីផ្សារនិងការលក់។

 

ដោយមើលឃើញពីកត្តានេះអ្នកស្រីបានជំរុញឱ្យសិស្ស និស្សិត ឬអ្នកទីផ្សារ ចាំបាច់ត្រូវចំណាយពេលអភិវឌ្ឍសមត្ថភាពផ្នែកទីផ្សារលើប្រព័ន្ធផ្សព្វផ្សាយ ត្បិតនាពេលអនាគតជំនាញនេះនឹងមានតម្រូវការទីផ្សារខ្លាំង។ ជាមួយគ្នានេះដើម្បីអភិវឌ្ឍសមត្ថភាពផ្នែកទីផ្សារផ្នែកឌីជីថល ពួកគេត្រូវមានចំណេះដឹងមួយចំនួន។

 

ជាមួយគ្នានេះលោកស្រីបណ្ឌិតអ៊ុងច័ន្ទថុល នាយិកាប្រតិបត្តិអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាបានមានប្រសាសន៍ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះថា លោកស្រីចង់បង្កើនចំណេះដឹងផ្នែកទីផ្សារឌីជីថលសម្រាប់បុគ្គលិកពាក់ព័ន្ធទាំងអស់។លោកស្រីបន្ថែមថាអនាគតលោកស្រីចង់ឃើញអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាក្លាយទៅជាស្ថាប័នផ្សព្វផ្សាយបែបឌីជីលទំនើបទាន់សម័យ តាមនិន្នាការសកលលោកបច្ចប្បន្ន។
សូមបញ្ជាក់ថា ទីផ្សារលើប្រព័ន្ធផ្សព្វផ្សាយ ឬDigital Marketing គឺជាយុទ្ធសាស្ត្រទីផ្សារតាមរយៈអនឡាញមួយ ដែលផ្សារភ្ជាប់អតិថិជនជាមួយនឹងបច្ចេកវិទ្យាដើម្បីធ្វើការផ្សព្វផ្សាយផលិតផល ឬសេវាកម្មដល់អតិថិជនឱ្យបានស្គាល់ និងជឿទុកចិត្ត៕

Share

Image
Image
Image