en     km
en     km

ចំនួនភ្ញៀវទេសទេសចរកើនឡើងនៅអំឡុងសប្ដាហ៍ទី១នៃខែសីហា

Share

ផ្អែកតាមបាយការណ៍ភ្ញៀវទេសចរប្រចាំសប្ដាហ៍របស់ក្រសួងទេសចរណ៍បានឱ្យដឹងថា ចំនួនទេសចរណ៍នៅក្នុងសប្ដាហ៍ទី១នៃខែសីហា ឆ្នាំ២០២២ មានចំនួនខ្ទង់ជាង២៤ម៉ឺននាក់ កើនឡើងចំនួន ១១.៤៣ភាគរយ បើធៀបនឹងសប្ដាហ៍កន្លងទៅ។
របាយរបាយការណ៍ដដែលបានឱ្យដឹងថា ខេត្តដែលទេសចរដើរកម្សាន្ដច្រើនជាងគេ គឺខេត្តសៀបរាបអង្គរ មានចំនួនជិត៤ម៉ឺននាក់ បន្ទាប់មកខេត្តព្រះសីហនុមានទេសចរជាង៣ម៉ឺន ៣ពាន់នាក់ និងខេត្តកំពតមានទេសចរជាង៣ម៉ឺន ៣ពាន់នាក់ដែរ។ចំណែកបណ្ដាខេត្តគោលដៅទេសចរណ៍ដទៃទៀតមានខ្ទង់ជាង១ម៉ឺននាក់។
ក្រសួងទេសចរណ៍បញ្ជាក់ថា ការកើនឡើងនៃចំនួនភ្ញៀវទេសចរកើនឡើងដោយសារ កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសអាស៊ាន ធ្វើឱ្យរដ្ឋមន្ដ្រីខ្លះ និងក្រុមគ្រួសារឆ្លៀតពេលទៅទស្សនាតំបន់សៀមរាបអង្គរ។


ក្រៅពីនេះ ក្នុងសប្ដាហ៍កន្លងទៅខេត្តសៀមរាបដែលទទួលបានភ្ញៀវទេសចរជិត៤ម៉ឺននាក់ ដោយមានការរៀបចំព្រឹត្តិការណ៍ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចក្រភពខ្មែរលើកទី៧ នៅមុខប្រាសាទអង្គរវត្ត កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ មានព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់វ័យចំណាស់មេគង្គ កម្ពុជា ថៃ ឡាវ និងវៀតណាម រយៈពេល៤ថ្ងៃ និងការប្រកួតវាយកូនហ្គោល Angkor Four Ball Championship៕

Share

ព័ត៌មានទាក់ទង

Image