en     km
en     km

ប្រធានអង្គការសហប្រជាជាតិមានប្រសាសន៍ថា ហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយអាវុធនុយក្លេអ៊ែ បានវិលត្រលប់មកវិញ

Share

តូក្យូ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយនៅថ្ងៃចន្ទទី៨ ខែសីហា ថា ហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយអាវុធនុយក្លេអ៊ែបានវិលត្រលប់មកវិញហើយ បន្ទាប់ពីស្ងប់ស្ងាត់រាប់ទសវត្សរ៍កន្លងមក។លោក Antonio Guterres បានអំពាវនាវសូមឱ្យប្រទេសដែលមានអាវុធនុយក្លេអ៊ែរ ប្តេជ្ញាចិត្តថាមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរ។

លោក Guterres បាននិយាយថា ការវាយប្រហារណាមួយលើរោងចក្រនុយក្លេអ៊ែរគឺជា “ការធ្វើអត្តឃាត” លោក Guterres បានថ្លែងបែបនេះស្របពេលមានរបាយការណ៍ថា រុស្ស៊ីបានបាញ់ផ្លោងជាថ្មីទៅលើរោងចក្រ Zaporizhzhia ក្នុងប្រទេសអ៊ុយក្រែន ដែលជារោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប។

លោក Guterres បានថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងតូក្យូ បន្ទាប់ពីបានចូលរួមពិធីរំលឹកសន្តិភាពទីក្រុងហ៊ីរ៉ូស៊ីម៉ា កាលពីថ្ងៃសៅរ៍ ដើម្បីរំលឹកខួបលើកទី 77 នៃការទម្លាក់គ្រាប់បែកបរមាណូលើកដំបូងរបស់ពិភពលោក។

លោកក៏បានអំពាវនាវឱ្យប្រទេសជប៉ុនបញ្ឈប់ការផ្តល់ហិរញ្ញប្បទានសាធារណៈ និងឯកជនដល់រោងចក្រអគ្គសនីដើរដោយធ្យូងថ្ម ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តក្នុងការទប់ស្កាត់ការបភាយឧស្ម័នដោយឥន្ធនៈហ្វូស៊ីល។

ប្រភព៖ CNA, 8 August 2022

Share

ព័ត៌មានទាក់ទង

Image